header ads

Sponsor

ភ្នំពេញៈ អ្នកស្រី ហូវ ដាណេ នាយិកាឌែម៉ូគ្លីនិក ដែលទើបចូលរោងការជាមួយតារាថៃថ្មីៗនេះ ត្រូវប៉េអឹមក្រុងភ្នំពេញចាប់ខ្លួន និងកំពុងឆែកឆេហាងគ្លីនិក ពាក់ព័ន្ធករណីជំរិតទារប្រាក់។

ប្រភពព័ត៌មានច្បាស់ការមួយ បានឲ្យដឹងថា ហាងគ្លីនិករបស់លោកស្រី ហូវ ដាណេ បានដាក់កាមេរ៉ាលួចថតរូបតារាៗមួយចំនួន រួមទាំងអតិថិជនផ្សេងទៀត នៅពេលចូលទៅកែសម្ផស្ស ហើយបានយករូបភាពទាំងនោះ ទៅជំរិតទារប្រាក់ពីជនរងគ្រោះច្រើនម៉ឺនដុល្លារ ទើបធ្វើឲ្យមានកំហឹងផ្ទុះឡើង ក្នុងចំណោមជនរងគ្រោះជាច្រើន ហើយក៏ដាក់ពាក្យបណ្ដឹងមកកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសតែម្ដង។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ហូវ ដាណា បានសម្រេចចិត្តចូលរោងជ័យ ជាមួយអ្នកជំនួញល្បីឈ្មោះម្នាក់មានប្រាក់វាល់លានដុល្លារ ពីធីអាពាហ៍ពិពាហ៍បានធ្វើនៅវីឡាដ៏ស្កឹមស្កៃមួយក្នុងបុរីវិមានភ្នំពេញ ក្រោមវត្តមានតារាល្បីៗជាច្រើន។

អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះ មានដូចជា ស្រីម៉ុច, អ្នកនាង យុគ ចិន្ដា, អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល, អ្នកនាង សុគន្ធ នីសា និងស្វាមី, កញ្ញា សុខ សីឡាលីន, លោក អ៊ុន សិទ្ធា, លោក សាវីន ហ្វីលីព, លោក ករុណា ពេជ្រ, កញ្ញា ព្រះកាយ ច័ន្ទ។

អ្វីដែលជាការចាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ក្រៅពីវត្តមានតារាល្បីជាច្រើនរូប ខំឆ្លៀតទៅចូលរួមចំថ្ងៃឆ្លងឆ្នាំ ខណៈដែលតារាម្នាក់ៗជាកម្មវិធីជាច្រើននោះ គឺត្រង់កូនកំលោះ មានវ័យក្មេងរហូតដល់ទៅ៨ឆ្នាំហើយ ជាអ្នកជំនួញមានមុខជំនួញច្រើនមុខ ទ្រព្យលានដុល្លារ ក្នុងប្រទេសថៃ។ លោក Thammarat Thurathong ត្រូវបានគេស្គាល់ថា គឺជាកូនពៅក្នុងត្រកូលអភិជន ដែលមានកូនតែ២នាក់ និងជាអ្នកជំនួញជួរមុខក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើន ដូចជាក្រុមហ៊ុន យន្តហោះឯកជន, ក្រុមហ៊ុន កប៉ាល់ឯកជន, ក្រុមហ៊ុន លក់មាស, ក្រុមហ៊ុន ផលិតជី, ក្រុមហ៊ុន លក់ដី, ក្រុមហ៊ុន សណ្ឋាគារ និងភោជនីយដ្ឋានលំដាប់ផ្កាយ៥, ក្រុមហ៊ុន កែសម្ផស្ស ជាដើម។

តាមការលើកឡើងរបស់អ្នកស្រី ហូវ ដាណេ នាក់ទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ តាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និងមុខជំនួញផ្សេងទៀត ដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញ ប៉ុន្តែក្រោយពីសិក្សាចិត្តគ្នា ក៏ឈានដល់មានទំនាក់ទំនងស្នេហាតែម្ដងទៅ។ ទាំងអ្នកសិល្បៈ ក៏ដូចជា មហាជនបានកោតសរសើរស្នេហាអ្នកជំនួញ១គូនេះជាខ្លាំង ដោយមិននឹកស្មានលោក Thammarat Thurathong មានវ័យក្មេងជាងដល់ទៅ៨ឆ្នាំ មកស្រលាញ់អ្នកស្រី ហូវ ដាណេ ដែលជាស្ត្រីមេម៉ាយកូន២ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃអាពាហ៍ពិពាហ៍សាមញ្ញា ប៉ុន្តែខ្លឹមកប់នោះ ម្ដាយកូនកំលោះបានឲ្យកាដូយ៉ាងពិសេសខ្សែកពេជ្រ១ខ្សែ តាមដែលដឹងមានតម្លៃ ប្រហែល៤៧ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ ១វង្ស មានតម្លៃប្រហែល ជាង៣០ម៉ឺនដុល្លារឯណោះ។ ដោយសារតែកូនកំលោះជាជនជាតិថៃ ដូចនេះអាពាហ៍ពិពាហ៍ខាងលើបានធ្វើតាមបែបខ្មែរកាត់ថៃ អ្នកផាត់មុខ និងធ្វើសក់ខាងកូនកំលោះនាំយកពីប្រទេសថៃទាំងអស់ ដោយឡែកគ្រឿងសម្អាង សំលៀកបំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗទាំងអស់ ដែលអ្នកស្រីបានប្រគល់ឲ្យហាងខ្មែរកាត់ដេរ ខ្មែរឌីហ្សាញ ជាអ្នករៀបចំឲ្យទាំងអស់ ក្រោយពីរៀបការរួចគ្រឿងសម្អាង និងសំលៀកបំពាក់ មិនត្រូវបានផ្ទេរឲ្យខាងសម្អាងយកទៅជួលបន្តឡើយ គឺពួកគេទុកតាំងជាអនុស្សាវរីយ៍ទាំងអស់។

ជារឿងដែលគួរឲ្យកោតសរសើរទៅទៀតនោះ ចំណងដៃដែលភ្ញៀវចងដៃអ្នកជំនួញស្រី ដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ប្រាប់ថានិងយកទៅធ្វើកិច្ចការសប្បុរសធម៌ក្នុងនោះ គម្រោងយកទៅសាងសង់សាលាឆទាន ១ខ្នង ខ្ទង់ចំណាយប្រហែល៥ម៉ឺនដុល្លារ ក្នុងទឹកដីខេត្តក្រចេះ។ បន្ទាប់ពីរៀបការរួច គូស្នេហ៍១គូរនេះ បានបង្ហើបប្រាប់ថា និងបើកសាខាក្រុមហ៊ុនជួលយន្តហោះ និងកប៉ាល់ឯកជន ព្រមទាំងឡានទំនើបៗ ដែលបច្ចុប្បន្នមានស្នាក់ការនៅប្រទេសថៃ មកបើកនៅក្នុងប្រទេសកម្ពុជា សម្រាស់សេដ្ឋីៗនៅស្រុកខ្មែរ ដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះ ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post