មុននេះបន្តិចឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) បានទម្លាយពីប្រវត្តិ និងមុខងារមន្ត្រីវ័យក្មេង ដែលកំពុងល្បីពេញបណ្ដាញសង្គម៖
ក្មេងប្រុសអាយុជាងម្ភៃ ម្នាក់នេះឈ្មោះ ណយ សុភិរុណ ចូលធ្វេីមន្ត្រីនគបាល ៣ ឆ្នាំឡេីង៣សក្តិ បច្ចុប្បន្ន ជាអនុប្រធាននាយកដ្ឋានសវនកម្មទី១ មានឪពុក ឈ្មោះ ធឹម សុផា ពាក់ផ្កាយ៤ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
លោកបានបន្តថា ៖ សរុបមក ឪពុក កូន និងបងប្អូនសែស្រឡាយ លោក ធឹម សុផា នេះជាច្រេីននាក់ កំពុងធ្វេីការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង , សូមជនរួមជាតិកុំយកករណីក្មេងនេះមានប្រពន្ធកូនមកឡូកឡំ ក្មេងប្រុសអាយុ១៧ក៏អាចមានគ្រួសារបានដែរ តែអាយុជាង២០កាន់ដំណែងជាអនុប្រធាននាយកដ្ឋានទេីបជារឿងខុសឆ្គង ។
ជាចុងក្រោយលោកបានបន្ថែមទៀតថា ៖ ករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក និងស្រាវជ្រាវតាមដានដេីម្បីឈានដល់ការយកភស្តុតាងនានា ដាក់លេីតុពិភាក្សាក្នុងកិច្ចប្រជុំជាមួយសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ដេីម្បីជាការចូលរួមប្រឆាំងវប្បធម៌ បក្សពួកសែស្រឡាយ ក្នុងមុខងារសាធារណៈ ៕