header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្តីបន្ទោសដល់មេសហជីពម្នាក់ ដែលបានដឹកនាំកម្មករធ្វើបាតុកម្ម ទាំងមិនយល់គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានមេសហជីពមួយ បានដឹកនាំកម្មករធ្វើបាតុកម្មកាលពេលកន្លងមកនេះ រហូតហែក្បួនទៅសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រសួងការងារទៀតផង។

ក្នុងជំជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី ប្រមាណ១៨,២៧៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ ដែលជំនួបនេះ ធ្វើឡើងនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ទោះបីមិនលើចំឈ្មោះក្តី សម្តេច បានស្តីបន្ទោសដល់មេសហជីព ដែលដឹកនាំកម្មករធ្វើបាតុកម្ម។

សម្តេចបន្តថា មេសហជីពម្នាក់ហ្នឹង ក៏ជាមេសហជីពគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែបែរជាមិនយល់គោលការណ៍របស់គណបក្ស ក្នុងការជួយកម្មករទៅវិញ។

សម្តេចបញ្ជាក់ថា “នេះហើយជាចំណុចដែលខ្ញុំចង់អំពាវនាវ ព្រោះខ្ញុំឮសូររឿងនេះប៉ុន្មានថ្ងៃមកហើយធ្វើបាតុកម្ម ហើយអ្នកដឹកនាំធ្វើបាតុកម្មនោះ គឺជាសហជីពគាំទ្រគណបក្សប្រជាជនកម្ពុជា ទៅទៀត។ តើអ្នកណាគេ លោកឯងនឹងមែន! អីញ្ចឹងវានៅជាមួយគណបក្សប្រជាជន វាអត់យល់កិច្ចការអ្វីទេអី?”។

ទោះយ៉ាងណាក្តី សម្តេច បានក៏អំពាវនាវដល់កម្មករទាំងអស់ថា បើសិនជាមេសហជីពណាក៏ដោយ ដឹកនាំមិនត្រឹមត្រូវ កុំទៅធ្វើតាមអី ព្រោះខូចប្រយោជន៍ផ្ទាល់ខ្លួនឲ្យសោះ។

សូមជម្រាបថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសម្តេច បានលើកឡើងថា ស្ថិតក្នុងក្របខ័ណ្ឌពាណិជ្ជកម្មសេរី បណ្តាប្រទេសមួយចំនួន បាននាំទំនិញមកកម្ពុជា ថយពន្ធ ហើយកម្ពុជា ក៏នាំចូលទំនិញទៅគេវិញ ថយពន្ធប៉ុណ្ណឹងដូចគ្នាផងដែរ។

សម្តេចបន្តថា ជារៀងរាល់ឆ្នាំ កម្ពុជា បានកាត់បន្ថយពន្ធគយ ពិតហើយការកាត់បន្ថយពន្ធគយ នៅតាមក្របខ័ណ្ឌរបស់អាស៊ាន និងក្របខ័ណ្ឌសេរីជាមួយប្រទេសដទៃ មិនបានធ្វើឲ្យប្រាក់ចំណូលពន្ធគយកម្ពុជា ថយនោះទេ តែផ្ទុយទៅវិញ ពន្ធគយកម្ពុជា មានការកើនឡើងទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post