
រតនគិរីៈ ម្ដាយរវល់ការងារ គ្មានអ្នកមើលកូនស្រី ខំយកកូនទៅផ្ញើជីតាឲ្យមើលថែ បែរជាត្រូវជីតាបំពានផ្លូវភេទទៅវិញ។
យោងតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ អាយុ៣ឆ្នាំ បានរាយការណ៍ប្រាប់មកថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ គាត់បានយកកូនទៅផ្ញើជាមួយជីតាមើល(តាចុង) ហើយខ្លួនបានទៅកាប់ដំឡូង លុះត្រឡប់មកពីកាប់ដំឡូងវិញ ក៏ឃើញមានទឹកកាមនៅប្រឡាក់ជាប់នឹងប្រដាប់ភេទកូន) គាត់ឆ្ងល់ ហើយយកកូនទៅសួរជីដូន ពេលនោះជីដូនឆ្លើយថា មិនអីទេ។
ម្តាយក្មេងស្រីរងគ្រោះ បានបន្តថា ប៉ុន្តែរយៈពេលពីរថ្ងៃក្រោយមក កូនស្រីគាត់ ចេះតែយំឈឺប្រដាប់ភេទ ទើបគាត់ជាម្តាយយកកូនទៅមន្ទីរឲ្យពេទ្យពិនិត្យ ហើយគ្រូពេទ្យប្រាប់ថា កូននេះ រលាក នឹងរយះប្រដាប់ភេទ ទើបគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាតជីតាមកសួរនាំតែម្ដង៕


