
បន្ទាយមានជ័យៈ ទើបតែដំណើរការវិញមិនបានមួយថ្ងៃផង រថភ្លើងបាត់ដំបង-បន្ទាយមានជ័យ បានបុករថយន្តធំដឹកដីមួយគ្រឿង ដែលបើកឆ្លងផ្លូវដែក បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង នៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លើផ្លូវដែកចំណុចភូមិភ្នំធំត្បូង ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា រថភ្លើងចេញដំណើរពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង លុះចេញដំណើរមកដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្តធុនធំដឹកដី ធ្វើផ្លូវរបស់ក្រុនហ៊ុនថៃស៊ីបត បណ្តាលឲ្យក្រឡាប់ផ្ងារជើង។
លោកអធិការបញ្ជាក់ថា រថភ្លើងរងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ គ្រាដែលរថយន្តរងការខូចខាងតិចតួច ចំណែកអ្នកបើកបររថយន្តមិនមានរងរបួសទេ៕











