header ads

Sponsor

ភ្នំពេញៈ ឃើ​ញគេប្រហែសមិនបាន ជនសង្ស័យមា្នក់ កាន់កាំបិតប៉័​ងតោ រត់ទៅឆក់កាបូបនារីរូបស្រស់ម្នាក់ កំពុងអង្គុយញាំអាហារបានសម្រេច ហើ​យត្រូវប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់បាន ខណៈរត់ធ្លាក់រណ្ដៅក្នុងការដ្ឋានសំណង់ ជម្រៅប្រហែល៦ម៉ែត្រ ហើយប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍។

ហេតុការណ៍ បង្កការភ្ញាក់ផ្អើលឡើ​ងនៅវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ីមួយកន្លែង ខាងក្រោយស្ថាតទូតអូស្ត្រាលី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឌី ហាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។​ ចំណែកនារីរូបស្រស់រងគ្រោះ​ សុំលាក់​អត្តសញ្ញាណ​។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ​ ខេមប៉ុស្តិ៍​​ ឲ្យ​ដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់កំពុងតែអង្គុយញាំអីនៅ ក្នុងហាងមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ខណៈនោះ ក៏លេចមុខជនសង្ស័យម្នាក់ មិនដឹងដើរថ្មើរជើង​មកពីណា​ ក៏សំដៅទៅនារីរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូប ដែលដាក់នៅលើតុបានសម្រេច ហើយជនរងគ្រោះ ក៏បានស្រែក​ឆោឡោ​ហៅឲ្យគេជួយ ភ្លាមនោះប្រជាពលរដ្ឋនៅទីនោះបាននាំគ្នារត់ដេញតាមជនសង្ស័យ រហូតដល់ក្នុងការដ្ឋានសំណង់មួយកន្លែងធ្វើឲ្យ​ជនសង្ស័យភ័យពេក ក៏រត់ធ្លាក់រណ្ដៅ ដែលមានជម្រៅប្រហែង៦ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បាននិងឆែកឃើញកាំបិត​ប៉័ងតោមួយ ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំកាមនចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post