header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈកំពុងលង់លក់ក្នុងដំណេកមិនដឹងខ្លួនឈ្លក់ផ្សែងភ្លើងនៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច កាលពីវេលាម៉ោង១៖០៥នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការនោះមានឈ្មោះ តាំង លាងអ៊ី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅផ្សារឈូកមាស ស្នាក់នៅចំណុចកើតហេតុខាងលើ (ស្លាប់ដោយការឈ្លក់ផ្សែង)។ ផ្ទះកើតហេតុមានទំហំ៤ម៉ែត្រ x ១២ម៉ែត្រ សង់ពីថ្ម។

លោក ម៉ក់ មី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឲ្យដឹងថា មូលហេតុដែលដែលនាំឲ្យមានអគ្គិភ័យកើតឡើង និងបណ្តោលឲ្យមានមនុស្សស្លាប់ខាងលើនេះ គឺដោយសារឆ្លងចរន្តអគ្គិសនីឆេះម៉ាស៊ីនត្រជាក់ ហើយជនរងគ្រោះដេកលក់ ដូច្នេះហើយនៅពេលឆាបឆេះមានអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ក្នុងបន្ទប់ដេកខ្លាំទើបធ្វើឲ្យជនរងគ្រោះឈ្លក់ផ្សែងស្លាប់តែម្តង។

ប្រភពបន្តថា សម្ភារៈខូចខាត៖ ម៉ាកស៊ីនត្រជាក់១គ្រឿង ត្រូវភ្លើងឆេះ និងខូចខាត់សម្ភារៈមួយចំនួនតូច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការត្រួតពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារឈ្លក់ផ្សែងភ្លើងពិតប្រាកដមែន ហើយក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post