header ads

Sponsor

ភ្នំពេញៈ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៤ មករា ២០១៩នេះ សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជូនម្ចាស់គ្លីនិកឌែរម៉ូ និងអ្នកគ្រូពេទ្យវះកាត់​ មកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរពីដំណើររឿងលួចថតរូបឯកជន និងជំរិតទារប្រាក់។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ហូវ ដាណា ជាម្ចាស់គ្លីនិកឌែរម៉ូ។ ទី២ ឈ្មោះ ពៅ ស៊ី​ណាត ជាគ្រូពេទ្យវះកាត់ប្រចាំគ្លីនិក។

សំណុំរឿងលួចថតរូបឯកជន និងជំរិតទារប្រាក់នេះ ស្ថិតនៅក្នុងចំណាត់ការនីតិវិធីរបស់លោកសឿន មុនីរ័ត្ន ជាអ្នកចាត់ការ។

សូមបញ្ជាក់ថា ជនសង្ស័យ ហូវ ដាណេ ត្រូវបានសមត្ថកិច្ចអាវុធហត្ថដោះលែងឲ្យមានសេរីភាពវិញកាលពីព្រលប់ថ្ងៃទី២ ខែមករា បន្ទាប់ពីមានអន្តរាគមពីសំណាក់លោកប្រធានតុលាការខេត្តម្នាក់ ចេញមុខធានា ថែមទាំងបានរារាំងមិនឲ្យសមត្ថកិច្ចដកហូតឯកសារថតរូបមួយចំនួនពីកាមេរ៉ានៅក្នុងគ្លីនិកឌែម៉ូនោះទៀតផង ។ ប៉ុន្តែក្រោយពីបានដោះលែងបានមួយយប់ ស្រាប់តែមានបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យវិញនាថ្ងៃទី ៣ ខែមករានេះដើម្បីបញ្ជូនឲ្យតុលាការសម្រេចតាមច្បាប់ ។

ជនសង្ស័យ ហូវ ដាណេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្ម កែសម្ផស្សដើម្បីគំរាមទារប្រាក់ ។

ប្រភពបញ្ជាក់ថាជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា ជនសង្ស័យ បានបើកហាងកែសម្ផស្សខាងលើដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញដោយយកតម្លៃ៧០០ដុល្លារក្នុងប្រដាប់ភេទមួយ ។

លុះពេលពេលផ្តល់សេវារួចរាល់ ស្រាប់តែមានវិក្កយបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨.០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨.០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។

ពេលនោះជនរងគ្រោះបានតវ៉ា លើសេវាផ្សេងៗ ដោយសុំបង់លុយត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យ មិនយល់ព្រម ហើយបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាស់គេ អំពីរូបភាពជនរងគ្រោះកំពុងទទួលសេវាដេរកែប្រដាប់ភេទ ។

ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសឲ្យចាប់ខ្លួនស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តង ។

សមត្ថកិច្ចជំនាញបានខ្សឹបប្រាប់ថា ក្រោយពេលចាប់ខ្លួន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យ ហូវ ដាណេ បានសារភាពថា រាល់ពេលខ្លួនផ្តល់សេវកម្មជូនអតិថិជន គឺភាគច្រើនជាតារា និងស្រីស្អាត គឺតែងតែលួចថតវីដេអូនៅក្នុងទូរស័ព្ទដៃ និងកាមេរ៉ាជាដើម ដោយក្រុមតារាទាំងនោះមិនដឹងខ្លួនទេ ។

ខាងលើនេះគ្រាន់តែព័ត៌មានពីខាងសមត្ថកិច្ចប៉ុណ្ណោះ ចំណែកជនសង្ស័យនៅមិនទាន់មានការឆ្លើយបំភ្លឺបែបណាទេ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post