header ads

Sponsor

ភ្នំពេញៈ ព្រឹកថ្ងែទី៨ ខែ មករា ឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញប៉ះជាមួយនឹងរថយន្តជនជាតិចិន បង្កឲ្យរថយន្តជនជាតិចិន រងការខូចខាតមួយកំណាត់ខាងមុខ ស្ថិតនៅផ្លូវ360 ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ កំពុង ចាម 3A-0874 បើកបរដោយបុរសម្នាក់បើតាមបណ្ដាផ្លូវ360កែងនឹងផ្លូវ163 បម្រុងនឹងទៅតាមបណ្ដាផ្លូវ 163 ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយ នឹងរថយន្តជនជាតិចិន ពាក់ស្លាកលេខភ្នំពេញ 2AW-0092 បើករបរដោយជនជាតិចិនបានបើកយ៉ាងលឿនមក បុកចំកណ្តាលរថយន្ត រងការខូចខាតមួយកំណាត់ខាងមុខ ហើយក៏បានបើករថយន្តយកមកចូលទុកនៅក្បែរកន្លែងទីតាំងកន្លែងកើតហេតុ មិនឲ្យសមត្ថកិច្ចចរាចរ ឈឺក្បាល ហើយក៏មានតំណាងជនជាតិខ្មែរម្នាក់មកឈ្លោះប្រកែកគ្នាជាមួយជនជាតិខ្មែរគ្នាឯង ដើម្បីឲ្យជនជាតិចិនរួចខ្លួននៅនឹងកន្លែងទីតាំងកើតហេតុ ។

ក្រោយពីការឈ្លោះប្រកែកគ្នា តំណាងទាំងសងខាងបានសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post