
ការបើកកេសនេះ ធ្វើឡើងក្រោមការត្រួតពិនិត្យពីគណ:កម្មាធិការអន្តរក្រសួង ដឹកនាំដោយលោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី និងមានការចូលរួមពីភ្នាក់ងារគយ និងរដ្ឋាករការិយាល័យត្រួតពិនិត្យ, មន្ត្រីកាំកុងត្រូល, ប្រធានការិយាល័យសន្តិសុខអាកាសចរស៊ីវិល, តំណាងក្រុមហ៊ុន Thomas International Service Co.,Ltd នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយបានបញ្ចប់នៅវេលាម៉ោង ១០:៣០នាទី នាព្រឹកថ្ងៃដដែល៕







