header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា សម្តេចមិនទុកឲ្យអ្នកណា ដែលមានគំនិតចង់បំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់នៅលើកទឹកដីកម្ពុជានោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលពិធីនេះ ប្រាព្ធ​ធ្វើឡើងនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា ថ្ងៃនេះខ្ញុំសូមរំលឹកភារកិច្ច ដ៏ចាំបាច់ និងត្រូវយកចិត្តទុកដាក់ត្រៀមខ្លួនរួចជាស្រេចការពារឯករាជ្យ អធិបតេយ្យ បន្តអនុវត្តនៃខឿនការពារជាតិ របស់ប្រជាជន។ សូមកុំភ្លេចថា នយោបាយការពារជាតិរបស់ ហ៊ុន សែន តាំងពីដើមរហូតដល់ចប់ គឺខឿនការពារជាតិរបស់ប្រជាជន។ កងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗ ដើម្បីសេចក្តីសុខរបស់ប្រជាជន។ ប្រជាជន គឺជាប្រភពជ្រើសរើសទ័ព គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង​ទាំងកម្លាំង​ទ័ព កម្លាំងភស្តុភា។

សម្តេចបន្តថា ខឿ​នរបស់ប្រជាជន គឺមិនសំដៅទៅលើកងទ័ពប៉ុន្មានម៉ឺននាក់នោះទេ ប៉ុន្តែសំដៅលើកថា មនុស្សម្នាក់ គឺជាទាហានម្នាក់ សម្រាប់ប្រជាជាតិរបស់យើង។ ដូច្នេះត្រូវបន្ត អនុវត្តបន្តទៀត នៃខឿ​នការពារជាតិរបស់ប្រជាជន ដើម្បីធានាថា ប្រទេសរបស់យើង គឺជាប្រ ទេសរួមរបស់ប្រជាជន មិនមែនជាប្រទេសដោយឡែក របស់កងទ័ព ឬរបស់អ្នកណាមួយ នោះទេ។

សម្តេចបន្តថា កងទ័ពរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សង្គមចូលរួមអនុវត្តភូមិមានសុវត្ថិភាព ចូលរូមប្រយុទ្ធប្រឆាំងចោរកម្ម គ្រឿងញៀន ជួញដូរមនុស្ស និងអំពើអសកម្មភាពផ្សេងៗ។ ត្រូវធ្វើប្រទេសរបស់យើងមានសុខសន្តិភាព។

សម្តេចក៏បានគូសបញ្ជាក់ថា «ដោយតម្លៃណាក៏ដោយ មិនត្រូវអនុញ្ញាតឲ្យអ្នកណាមួយបំផ្លាញនូវសន្តិភាព ដែលយើងរកបានដោយលំបាក។ ប្រទេសយើង មានប្រវត្តិដោយញើសឈាម និងទឹកភ្នែក  ប្រទេសយើងមានប្រវត្តិដោយការបែកបាក់  ប្រទេសមួយកងកម្លាំងប្រដាប់អាវុធច្រើន ។ ដូច្នេះត្រូវចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយខិតខំ ចូលរួមដើម្បីបំផ្លាញអំពើអសកម្មទាំងអស់ គ្រឿងញៀន ល្បែងខុសច្បាប់…។

សម្តេចក៏បានដាក់បញ្ជាទៅកាន់កងទ័ពយ៉ាងដូច្នេះថា «ត្រូវវាយកម្ទេចចោលនូវឧបាយកលបដិវត្តន៍ពណ៌ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈនយោបាយមិនប្រជាធិបតេយ្យ និងផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ កម្លាំង​ប្រដាប់អាវុធមានភារៈកិច្ចការពាររដ្ឋ ដូច្នេះមិនមែនអព្យាក្រឹត្យជាមួយពួកឧន្ទាមក្នុងព្រៃ និងឧន្ទាមទីក្រុង»

សម្តេចបានលើកឡើងទៀតថា កងកម្លាំងត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយភាវកម្មគ្រប់ទម្រង់ ដែលកំពុងគំរាមកំហែងពិភពលោកនៅពេលបច្ចុប្បន្ននេះ មិនត្រូវឲ្យកម្ពុជាក្លាយទៅជាជម្រករបស់ភាវកម្ម ឬក៏ជាទីកន្លែងសម្រាប់វាយប្រហាភាវកម្មនោះទេ។ យើងក៏ត្រូវផ្តល់កិច្ចសហប្រតិបត្តិការមួយប្រទេសលើពិភពលោក។

សម្តេចបានគូសបញ្ជាក់ថា «យើងត្រូវកម្ចាត់ចោលជាបន្ទាន់នូវទម្រង់ភាវកម្ម ដោយមិនចាប់បាច់បទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្តើមអំណាច ក្រៅប្រព័ន្ធប្រជាធិបតេយ្យក្រៅប្រព័ន្ធបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ»

សម្តេចលើកឡើងថា កងទ័ពអាចអាព្យាក្រឹត្យបាន តែសម្រាប់បក្សនយោបាយប៉ុណ្ណោះ ដូចជាការពារឲ្យគ្រប់បក្សនយោបាយ ដែលចូលរួមជីវភាពនយោបាយនៅកម្ពុជា ប៉ុន្តែគ្មានទេ អាព្យាក្រឹត្យរវាងរាជរដ្ឋាភិបាលជាមួយនយោបាយផ្សេងៗ។ ការបង្កើតឡើងនៃកងកម្លាំងប្រដាប់អាវុធ និងកម្លាំងគ្រប់ជាន់ថ្នាក់ គឺសំដៅការពាររដ្ឋ ដូច្នេះមិនត្រូវទុកឲ្យអ្នកណាមួយ មកបំផ្លាញរដ្ឋនោះទេ។

សម្តេចបញ្ជាក់ទៀតថា «ប្រទេសមួយចំនួននៃបដិវត្តន៍ គឺចាប់ផ្តើមធ្វើអព្យាក្រឹត្យតូបនីយកម្មកងកម្លាំងប្រឆាំងអាវុធ ប៉ុន្តែខ្ញុំយល់ស្របទៅលើតូនីយកម្មជាមួយរដ្ឋបាលស៊ីវិល តែរវាងបក្ស និងបក្សប៉ុណ្ណោះ។ ប៉ុន្តែរវាងបក្សនយោបាយជាមួយរដ្ឋ គឺគ្មានទេពាក្យអព្យាក្រឹត្យ មានតែ ពាក្យ «វាយកម្ទេចចោលប៉ុណ្ណោះ»

សម្តេចគូសបញ្ជាក់ទៀតថា «នេះសូមបញ្ជាក់ថា ដោយភាពម៉ឺងម៉ាត់ ជាមួយអ្វីដែលកើតឡើង កុំចាំបាច់បទបញ្ជា បើយល់ឃើញថា វាមានគោលបំផ្លាញរដ្ឋ ផ្តួលរំលំរដ្ឋ ដែលមិនស្របទៅតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ  កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចេញបង្ក្រាបឲ្យទាន់ពេលវេលា»

សម្តេចក៏បានលើកឡើងថា ស្លាប់មនុស្ស៤ ឬ៥នាក់ ប្រសើរជាងស្លាប់មនុស្សរាប់ម៉ឺន រាប់សែននាក់ ដូច្នេះរយៈពេលកន្លងមកនេះ។ សម្តេចតេថា «ខ្ញុំមិនខ្លាចនូវការចេញបទបញ្ជាឲ្យកម្ទេច​ចោលនៃរាល់កម្លាំងណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែល កើតចេញពីការបោះឆ្នោតនោះទេ។

សម្តេចក៏បានលើកឡើងថា អគ្គបញ្ជាការដ្ឋានកងទ័ពទាំងអស់ ត្រូវក្តាប់ឲ្យបាននូវរាល់សកម្មភាពណា ដែលចង់​ផ្តួលរំលំរដ្ឋ ដោយមិនអនុញ្ញាតឲ្យអ្នកណា​ម្នាក់ប្រហើន និងប្រមាថ ដល់រដ្ឋ និងធ្វើសកម្មភាពបំផ្លាញរដ្ឋ និងសន្តិសុខសន្តិភាពប្រទេស៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post