header ads

Sponsor

បន្ទាយមានជ័យៈ លោក នូ ស៊ីថា អតីតប្រធានសាខាគយខេត្តត្បូងឃ្មុំត្រូវតែតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យជំនួសលោក ឆែ សុធា ដែលបានចូលនិវត្តន៍ក្រោយពីពន្យាកំណើតបានមួយឆ្នាំ ។ ពិធីប្រកាសធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានលោកអេង រ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

សូមបញ្ជក់ថា ចាប់តាំងពីលោក ឆែ សុធា ឡើងកាន់តំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តនេះ ត្រូវបានគេសង្កេតឃើញថា អំពើរត់ពន្ធកើតមានច្រើន ទោះបីជាមានការដាក់ពង្រាយកុងត្រូលជជុះគយជាច្រើនកន្លែង លើកំណាត់ផ្លូវជាតិលេខ5ពីមាត់ច្រកអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ ។ កុងត្រូលទាំងនោះគឺស្ថិតលើចំងាយផ្លូវមិនដល់៥០គីឡូម៉ែត្រគឺមានរហូតដល់ទៅបួនកន្លែង ។

មួយវិញទៀត ទោះបីជាមានកុងត្រូលគយច្រើនដូចនេះក៏ដោយ ក៏បទល្មើសរត់ពន្ធនៅតែមានជាហូរហែ ហើយបទល្មើសរត់ពន្ធនេះ អាចដំណើរការដោយរលូន គឺដោយសារតែបានការបើកភ្លើងខៀវពីលោក ឆែ សុធា ពិសេសគឺបានប្រព្រឹត្តអំពើពុករលួយ ដោយតម្រូវឲ្យម្ចាស់រថយន្តដែលដឹកបទល្មើសបង់លុយក្រោមតុ ក្នុងមួយរថយន្តកាមរីត្រូវបង់ចាប់ពី១៥០ដុល្លារ ទៅ២៥០ដុល្លារ ឬក៏អាចបង់១០ថ្ងៃម្តងចំនួន១៤មុឺនរៀលក៏បាន ដែលថវិកាទាំងនេះ មិនបានដាក់ចូលក្នុងកញ្ចប់ថវិកាជាតិទេ ។

គេរំពឹងថា លោក នូ ស៊ីថា ដែលត្រូវទទួលភារកិច្ចជាមេគយថ្មីនៃខេត្តនេះ នឹងលុបបំបាត់ការរត់ពន្ធ ការប្រមូលលុយក្រោមតុ ដើម្បីបង្កើនចំណូលពន្ធរដ្ឋ ហើយសង្ឃឹមថា លោកនឹងមិនដើរតាមគន្លងចាស់់លោក ឆែ សុធា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post