header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នគរបាល​មន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន បានសហការជាមួយនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង បង្កប់សេវ៉ាក​ម្មផ្លូវភេទ ដោយ​ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង៧៖៤០នាទីយប់ថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចផ្ទះម៉ាស្សាយីហោ​ បាតដៃសម្រួលសរសៃបែបបុរាណខ្មែរ​ ផ្ទះលេខ ៨៧A តាមបណ្តោយផ្លូវលេខ១៣៨​ ស្ថិតក្នុង ភូមិ៥ ក្រុម៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ម្ចាស់ទីតាំងឈ្មោះសុខ​ រតនា​ ភេទប្រុស អាយុ២៧ឆ្នាំ​ និងឈ្មោះ ដួង​ ស្រីពៅ​ ភេទស្រី អាយុ២៦ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ។

​សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការនេះមានការចូលរួមពីអនុប្រធាននាយកដ្ឋានការជួញដូមនុស្ស និងកម្លាំងនគរបាលមូលដ្ឋាន ដោយធ្វើការឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៥នាក់ម្ចាស់ទីតាំងប្តីប្រពន្ធ២នាក់ រួមទាំងបុរសម្នាក់ជាភ្ញៀវ។

​ក្រោយឃាត់ខ្លួននារីជាជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សធ្វើការអប់រំ ដោយឡែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត។ ចំពោះ​ទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្ដោះអាសន្ន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post