
ក្រោយពីមានការរិះគន់យ៉ាងខ្លាំងនេះ មិនទាន់ឃើញសាមីខ្លួនចេញមកឆ្លើយបំភ្លឺទៅនឹងការចង់ដឹង ចង់ឮ ពីមហាជននៅឡើយទេ រហូតគិតមកដល់យប់ថ្ងៃទី ០៨ ខែមករានេះ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ចេញសារថ្មីមួយទៀតថានឹងសួរនាំករណីខាងលើនេះ ក្នុងកិច្ចប្រជុំ ជាមួយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ។
ក្នុងនោះដែរគឺលោកបានថ្លែងយ៉ាងដូចច្នេះថា ៖
ករណីទាំងនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ និងលេីកសួរនាំក្នុងកិច្ចប្រជុំ ជាមួយសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ដេីម្បីធានាបានថាការប្រលងចូលក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃគឺប្រកបដោយ តម្លាភាព អព្យាក្រឹត្យ គ្មានអំពេីពុករលួយ ខ្សែស្រលាយ ។

