header ads

Sponsor

ភ្នំពេញៈ ស្នេហាឈាមរាវរបស់យុវជន និងយុវតីសម័យឥឡូវ បានក្លាយទៅជារឿងជាប់គុកជាប់ច្រវ៉ាក់ ព្រោះតែខាងស្រីមិនទាន់គ្រប់អាយុ តួយ៉ាងយុវជនម្នាក់ ត្រូវឪពុកនារីរងគ្រោះប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្នោះ ក្រោយនាំកូនស្រីរបស់គាត់ក្រោមអាយុ១៥ឆ្នាំ ឡើងផ្ទះសំណាក់។

យុវជន ដែលជាប់ខ្លួនជាអ្នកស្នេហាខាងលើនេះ ឈ្មោះ ជុំ សៅ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គារ៉ូដា ស្នាក់នៅក្នុង ក្រុមហ៊ុនសន្តិសុខយីហោហ្គារ៉ូដា ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោះ ច.ន.ធ.ត អាយុ១៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មានឪពុក​ឈ្មោះ ចាន់ វី អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ផ្លូវលេខ៤៧ ក្រុម១៥៨ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមដំណើរសាច់រឿង ដែលឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទីថ្ងៃ​ កូនស្រីរបស់គាត់ បានចេញពីផ្ទះទៅជួបជនសង្ស័យ ហើយក៏នាំគ្នាដើរលេង រហូតដល់វេលាម៉ោង១១៖៣០នាទីយប់​នាថ្ងៃខែឆ្នាំដដែល ក៏បាននាំគ្នាទៅដេកផ្ទះសំណាក់យីហោលីលី ផ្ទះលេខ៦បេ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងរួមរក្សគ្នា លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨៖៣០នាទីយប់ គាត់(ឪពុកជនរងគ្រោះ) បានជួបកូនស្រី និងជាននៅចំណុចសួនកុមារវត្ត​ភ្នំ ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ សួរនាំដឹងរឿងហេតុ ក៏ធ្វើការឃាត់ខ្លួនជនស្ស័យ នាំមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរតែម្តង។

ចំពោះមុខឪពុកក្មេងស្រីរងគ្រោះ និងសមត្ថកិច្ចជនសង្ស័យឈ្មោះ ជុំ សៅ បាន​សារភាពថា ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីរងគ្រោះពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ច ក៏រៀបចំសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post