header ads

Sponsor

បាត់ដំបងៈ ផ្ទះបណ្តែតលើទឹកចំនួន១ខ្នង នៅបឹងទន្លេសាប ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង ខណៈក្មេងតូច២នាក់ និងមនុស្សចាស់ម្នាក់ ត្រូវរំដោះទាន់ពេល បង្កការផ្អើលឡើង នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ៤៥៦ ក្នុងក្រុមទី៦ ភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមសម្ដីម្តាយមីងម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុនៃការឆាបឆេះនេះផ្តើមចេញពីក្នុងផ្ទះឆ្លងចរន្តអគ្គិសនី(ភ្លើងឯកជន) បែកផ្កាភ្លើងមួយសន្ទុះក៏បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទុកមួយរំពេចតែម្តង ស្ទើរតែនាំចៅតូចៗចំនួន២នាក់ចេញសឹងមិនទាន់។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ សែន សុខភិន អាយុ៣៨ឆ្នាំ ក្នុងពេលកើតហេតុកើតឡើង គាត់រវល់ទៅយាមសត្វនៅតំបន់អភិរក្ស រីឯប្រពន្ធមានឈ្មោះ សែម ឡាក់គី អាយុ៣២ឆ្នាំ រវល់ទៅលក់បង្អែមនៅខាងក្រៅផ្ទះ ជារៀលថ្ងៃតែងចេញពីផ្ទះហើយបានផ្ញើកូនតូចអាយុ៥ឆ្នាំម្នាក់ និងអាយុ១១ឆ្នាំម្នាក់ ឲ្យម្តាយមីងជួយមើលការខុសត្រូវ។

ឧបទ្ទវហេតុនេះ បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន នៅក្នុងភ្នក់ភ្លើង រួមទាំងប្រាក់មួយចំនួនទៀតផងដែរ ប្រហាក់ប្រហែល៦០លានរៀល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post