កោះកុងៈ បើទោះបីជាសម្តេចតេជោ បានបញ្ជាឲ្យមន្រ្តីទាំងអស់ ត្រូវទប់ស្កាត់នូវរាល់ បញ្ហាចាក់ដីលុបសមុទ្រ ឬ ព្រែក ដោយពុំមានច្បាប់អនុញ្ញាតយ៉ាងណាក្តី ក៏សកម្មភាពទាំងនេះ នៅតែបន្តកើតមានឡើងជាដដែលៗ ហាក់ដូចចាក់ទឹកលើក្បាលទាអីចឹង ។
ជាក់ស្តែងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ មានការចាក់ដីលុបព្រែកមួយយ៉ាងគឃ្លើន បានកើតឡើងនៅក្បែរស្ពានដែក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សកម្មភាពទាំងនេះ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តកោះកុងរង់ចាំមើលថា តើអាជ្ញាធរ នឹងមានការបកស្រាយ ឬមានចំណាត់ការយ៉ាងណា ចំពោះបញ្ហាខាងលើនេះ។
ខាងក្រោមនេះគឺជារូបភាព ស្តីពីសកម្មភាពចាក់ដីលុបព្រែក សូមសាធារណជនមេត្តាចូលរួមទស្សនាដោយសេរី និងពិចារណាតាមការយល់ឃើញ ដោយគោរពចុះ ៕