header ads

Sponsor

កំពង់ឆ្នាំងៈ ខណៈដែលអភិបាលខេត្ដ និងមន្ត្រីរាប់រយនាក់ កំពុងមមាញឹកក្នុងការរៀបចំសោភ័ណភាពក្នុងខេត្តទាំងមូល ដើម្បីត្រៀមអបអរសាទរបុណ្យទន្លេនៅខែមីនា​ ឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្តែ​បែរជាដន្លងរបស់អភិបាលខេត្ត ធ្វើរឿងដែលមិនគួរនឹកស្មានដល់ គឺ​ជារឿងប៉ះពាល់ដល់​កិត្តិយសថ្នាក់ដឹកនាំខេត្តយ៉ាងខ្លាំង។

ករណីខាងលើនេះ ធ្វើ​ឲ្យ​មហាជនយល់ច្រឡំ និងធ្វើឲ្យ​ប៉ះពាល់កិត្តិយសរបស់​អភិបាលខេត្ត ដោយអ្នកខ្លះយល់ថា លោកអភិបាលខេត្ត ជាអ្នកនៅពីក្រោយខ្នង ទើបមិនហ៊ានបង្ក្រាប។

ដូច្នេះអភិបាលខេត្ដ គួរពិនិត្យ នឹងមានវិធានការ តាមផ្លូវច្បាប់ ស្ដីពីការកាប់រុករាន ទន្ទ្រានឈូសឆាយដីគ្រប់គ្រងដោយរដ្ឋ ចំពោះលោក កែវ ពិសី ដែលបានជីកកកាយ យកអាចម៍ដីលក់ធ្វើសេដ្ឋី ក្នុងតំបន់ហាមឃាត់(ជាប្រភេទដីព្រៃលិចទឹក) ធ្វើឱ្យជំនាញគ្រប់ស្ថាប័នទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង មានភាពខ្លាចរអាគ្រប់ៗគ្នា ដោយមិនហ៊ានអនុវត្តទៅតាមច្បាប់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ដោយឡែក មន្ត្រីជំនាញវិញ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកកាសែត កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ថា លោកគ្រាន់តែឮថា មានអ្នករត់ការសុំច្បាប់ដល់ខេត្តហើយ តែមិនទាន់ឃើញមកដល់ដៃលោកនៅឡើយទេ។

ដោយអាងអំណាចស្រមោល ជាដន្លងចៅហ្វាយខេត្តផងនោះ មិនត្រឹម​តែហ៊ានប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងជេរអ្នកកាសែតថា អាឡប់ថែមទៀតផង។

សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ឆ្នាំង ត្រូវជាដន្លងដងស្នែង ជាមួយលោក កែវ ពិសី ដែលជាអតីតស្នងការនគរបាលខេត្តកំពង់ស្ពឺ និងប្រភពបង្ហើបថា ពេលចូលនិវត្តន៍ ខ្ញុំត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាទីប្រឹក្សាក្រសួង ដូច្នេះហើយ ទើបបានជាលោក កែវ ពិសី ហ៊ានប្រព្រឹត្តអំពើដែលខុសច្បាប់ ជីកកកាយដីរបស់រដ្ឋ លក់យកលុយចូលហោប៉ៅ ធ្វើសកម្មភាពយ៉ាង គគ្រឹកគគ្រេង ដោយមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវនៅឡើយ ព្រោះអាងអ្នកធំ ដែលជាសាច់ញាតិ​ នៅពីក្រោយខ្នង ។

ហេតុនេះហើយតាំងពីចាប់ផ្តើមធ្វើសកម្មភាព មកដល់ពេលនេះ មានរយៈពេលរាប់ខែមកហើយ មិនទាន់មានមន្ត្រីជំនាញណា ចុះទៅពិនិត្យមើលសកម្មភាព ឬហាមឃាត់នោះឡើយ។

ក្រុមអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកសំដីរបស់លោក កែវ ពិសី គឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់វិស័យសារព័ត៌មាននៅកម្ពុជា ខុសទៅនិងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដោយប្រហែលជាអាងដន្លងគាត់ជាអភិបាលខេត្តហើយមើលទៅ។

សូមបញ្ជាក់ថា គ្រឿងចក្រជាច្រើនគ្រឿង ​បាននឹងកំពុងជីកកាយដឹកយ៉ាង​គគ្រឹក​​​​​​​​​​​​​​​​​គគ្រេង​រហូតមកដល់បច្ចុប្បន្ននេះ នៅក្នុង​ព្រៃ​មួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ​កន្លែង​ ចំណុចទួល​​​​​​​​​​​​ត្នោត ស្ថិតក្នុងភូមិត្រពាំងអ​​​​​​​​​​​​​​​​​​​​​​​​​​ញ្ចាញ ឃុំស្វាយជ្រុំ ​ស្រុករ​​​​​​​​​​​​​​លាប្អៀ ​ខេត្តកំព​​​​​​​​​​​​ង់ឆ្នាំង ដែលដីតំប​​​​​​​​​​​​ន់​នេះ ​មិន​មា​​​​​​​​​​​​​ន​ច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងអស់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post