
វីដេអូមួយដែលថតដោយបុរសម្នាក់ពីសកម្មភាពបងប្អូនកំពុងជញ្ជូនឥវ៉ាន់ដាក់ឡាន ម៉ូតូ និងយកទៅរៀងៗខ្លួន ដោយមិនខ្វល់ពីរបស់អ្នករងគ្រោះឡើយ ឬម្ចាស់របស់ឡើយ ហើយបើតាមវីដេអូដែលថតបាននោះឥវ៉ាន់អាចនឹងជ្រុះ ឬគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានោះដែរអ្នកដែលថតក៏មានការរិះគន់ផងដែរចំពោះសកម្មភាពបែបនេះ ហើយខាង ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ព្រលយប៉ុន្មានឃ្លានេះគឺចុកតែម្ដង ៖
ដាច់ដាបដល់ម្លឹងណ៎ ខ្មាសបរទេសណាស់ ជាប់សាច់ឈាមពូជសាសន៍អង្គរដែរ ម្ដេចក៏អាចធ្លាក់ខ្លួនដល់ថ្នាក់ហ្នឹងទៅរួច ?
បេីយេីងពិចារណាអោយស៊ីជំរៅ យេីងមានអារម្មណ៍ថាអាណិតជាតិសាសន៍យេីងជាពន់ពេក ថាធ្លាប់រុងរឿង ល្បាញល្បី បែរជាធ្លាក់ខ្លួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
ទោះបាត់បង់កិត្តិយសសេចក្ដីថ្លៃថ្នូរយ៉ាងណា ក៏អាចធ្វេីទៅបានដោយមិនមានមនសិកាមកសង្កត់ ។លួចរបស់គេស្រុះគ្នាល្អណាស់ បេីរេីសសំរាមស្រុះគ្នាដូចនេះមិនដឹងល្អយ៉ាងណា