header ads

Sponsor

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី គឺជាឆន្ទៈបុគ្គលសុទ្ធសាធ និងថា ការចាកចេញរបស់គាត់ ក៏ជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជន ។

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ សេចក្តីប្រកាស​ព័ត៌មានរបស់រាជរដ្ឋាភិបាល​បានបញ្ជាក់ថា ការប្រើប្រាស់មាតុភូមិនិវត្តន៍របស់ សម រង្ស៊ី ទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាព​នយោបាយពាក់ព័ន្ធទៅនឹងសកម្មភាពនៃអតីតគណបក្ស ដែលត្រូវបាន​រំលាយចោលទៅហើយនោះ តាមអំណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចាត់ទុកជាអំពើប្រឆាំងនឹងអំណាចតុលាការពិតប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម ។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា នៅតែរក្សា និងគោរពអនុវត្តនូវគោលការណ៍​ប្រជាធិបតេយ្យ​នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post