header ads

Sponsor

រិទ្ធី

ក្រោយពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធអង្ករកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាធុរជនមួយចំនួនធំ បាននិងកំពុងតែស្វះស្វែងរកវិធីដើម្បីបញ្ចុះបញ្ចូល EU ឱ្យពិចារណាឡើងវិញរឿងយកពន្ធអង្ករកម្ពុជា។ ដោយឡែកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម)ក៏បានចេញសេចក្តីថ្លែងការណ៍ដោយសំដែងការសោកស្តាយចំពោះការសម្រេចរបស់សហភាពអឺរ៉ុបដែលយកពន្ធលើអង្ករកម្ពុជា ដែលនឹងអាចធ្វើឱ្យប៉ះពាល់ទៅដល់សមត្ថភាពប្រកួតប្រជែងរបស់អង្ករខ្មែរលើទីផ្សារសហគមន័អឺរ៉ុប។

ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកទឹកចិត្តរាជរដ្ឋាភិបាលកម្ពជាក្នុងការចរចាឡើងវិញជាមួយសហគមន៍អឺរ៉ុបដើម្បីឱ្យកម្ពុជាអាចទទួលបានការអនុគ្រោះពន្ធ ក្នុងការនាំចេញអង្ករចេញទៅទីផ្សារសហគមន៍អឺរ៉ុប។ លើសពីនេះទៅទៀត គ ប ម បានផ្តល់យុទ្ធសាស្រ្ត៩ចំណុចដើម្បីឱ្យកម្ពុជាអាចប្រកួតប្រជែងលើទីផ្សារស្រូវអង្ករ៖

១-កាត់បន្ថយតម្លៃធាតុចូលកសិកម្ម្

២-កាត់បន្ថយការប្រាក់ និងបង្កើនទុន

៣-កាត់បន្ថយចំណាយការដឹកជញ្ជូន

៤-កាត់បន្ថយចំណាយក្រៅផ្លូវការ

៥-រៀបចំកន្លែងសម្ងួតស្រូវនៅតាមមូលដ្ឋាន

៦-រាជរដ្ឋាភិបាលត្រូវប្រមូលទិញស្រូវខ្លះ

៧-រាជរដ្ឋាភិបាលត្រូវជួយវិស័យឯកជនក្នុងការពង្រីកទីផ្សារ

៨-ជួយកសិករក្នុងការបង្កើនគុណភាពស្រូវ និងទី៩- ពង្រីក និងពង្រឹងប្រព័ន្ធធារាសាស្រ្ត

សូមបញ្ជាក់ថា បើតាមទិន្នន័យនៃការនាំអង្ករចេញរបស់កម្ពុជាក្នុងឆ្នាំ២០១៨ កម្ពុជាត្រូវបង់ប្រាក់ប្រមាណជា៥០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ការនាំចេញ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពកសិករតូចតាចជាង១លានគ្រួសារ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post