header ads

Sponsor

ភ្នំពេញៈ ក្រុមជំនាញ EOD បានបោសសម្អាតគ្រាប់ទម្លាក់ពីយន្តហោះប្រភេទ MK-82 ចំនួន១គ្រាប់ ស្ថិតក្នុងការដ្ឋានទឹកស្អាតក្បាលឆាយ នៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា “ការអភិវឌ្ឍចាំបាច់ត្រូវតែមានការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីធានាសុវតិ្ថភាពជាចំបងចំពោះអ្នកធ្វើការផង និងដើម្បីបញ្ចៀសការខាត់បង់ទ្រព្យសម្បតិ្ត នៃការវិនិយោគផងដែរ។ ដូចករណីនេះ ប្រសិនជាការផ្ទុះកើតឡើងទំនប់ និងសម្ភារៈសំណង់ ព្រមទាំងជីវិតអ្នកធ្វើការនៅទីនោះ អាចត្រូវខូចខាត និងបាត់បង់”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post