
ជាការពិត មួយរយៈកន្លងទៅ ប្រិយមិត្តទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបទចម្រៀង «អ្នកណាកែ ចិត្តបង» វគ្គ១មក មានអ្នកចូលទស្សនា យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក និងYou Tube (យូធូប) ទស្សនិកជន ក៏ទន្ទឹងរង់ចាំទស្សនានូវសាច់រឿងតគ្នាពីបទចម្រៀងមួយ នេះយ៉ាងអន្ទះសារផងដែរ ទីបំផុតក៏បានចេញជាសាច់រឿងត ដែលជាវគ្គពីរ មានចំណងជើងថា «គ្មានអ្នកណាកែ ចិត្តបង» ដែលជាការបកស្រាយ ដោយតារាចម្រៀង លោក គីម ថាណា កំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីទស្សនិកជន។
ជាមួយគ្នានេះ បទចម្រៀងមានចំណងជើងថា «គ្មានអ្នកណាកែចិត្តបង» វគ្គពីររបស់ តារាចម្រៀងប្រុស លោក គីម ថាណា ជាបទចម្រៀងបែបមនោសញ្ចេតនាស្នេហា ចាក់ដោតអារម្មណ៍យុវវ័យ ឲ្យលន្លង់លន្លោច តាម ចម្រៀងមួយនេះ ជាពិសេសនោះ ចំពោះ MV បទចម្រៀងផ្ទាល់ ដែលទើបនឹងបញ្ចេញក្ដៅៗហុយៗនៅពេលនេះ មិនត្រឹមតែកំសត់ និងមានសាច់រឿងល្អទស្សនា ហើយនោះថែមទាំងមានការចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ មានដូចជាកំលោះសង្ហា លោក ណាខុន, កញ្ញា ទីពី និងកញ្ញា គីម សៀវឡាម លោកប្រាក់ផាកន ដែលសុទ្ធសឹងតែជាតួ សំខាន់ក្នុង បទចម្រៀងនេះ។
រីករាយទស្សនាMV បទចម្រៀង «គ្មានអ្នកណាកែចិត្តបង» វគ្គពីរខាងក្រោយនេះ ៖










