
ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោកអភិបាលខណ្ឌ ជា ពិសី និងលោកអភិបាលរង ប្រាជ្ញ សីហា ព្រមទាំងមានការចូលរួមពីលោកអធិការ គុជ លី បានចុះបង្ក្រាបទីតាំងភ្នាល់បាល់តាម internet មួយកន្លែង ទល់មុខប៉ុស្តិ៍នគរបាលទួលសង្កែទី១ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីលោកអភិបាលខណ្ឌ ជា ពិសី បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា ការចុះបង្ក្រាបនេះនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ មករា ២០១៩ ក្នុងនោះលោក ក៏បានធ្វើការដកហូតកុំព្យូទ័រចំនួន១៤គ្រឿង ម៉ូតូ២គ្រឿង និងឃាត់មនុស្សពីរនាក់ ជានអ្នកគ្រប់គ្រង។
បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនអ្នកគ្រប់គ្រងទាំងពីរនាក់ និងសម្ភារដែលដកហូតបាន យកមកអធិការដ្ឋានខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕







