header ads

Sponsor

ភ្នំពេញៈ បន្ទាប់ពីល្បីតាមបណ្តាញសង្គមហ្វេសប៊ុក រឿងផ្តល់ថ្លៃទិកដោះដល់អនាគតភរិយាយចំនួន១០ម៉ឺនដុល្លារ និងរថយន្តម៉ាកឡិចស៊ីស៥៧០មួយគ្រឿងនោះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិរបស់លោក ស្រេង សុខា ស្នងការ រងខេត្តកណ្តាលហើយ។ នេះបើសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្រោយកិច្ចប្រជុំលើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

លោកទេសរដ្ឋមន្ត្រី ឱន យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើក ឡើងក្នុងកិច្ចប្រជុំលើកទី៤៣ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ នៅទីស្តីការ ACU យ៉ាងដូច្នេះថា អង្គភាពប្រឆាំងអំពើរពុករលួយបានចាប់ផ្តើមស្រាបជ្រាវ និងបំណុលលោកស្នងការរងខេត្តកណ្តាល ស្រេង សុខា ដូចគ្នា នឹង លោក កឹម រស្មី អតីតមេបញ្ជាការករងរាជអាវុធហត្ថខេត្តរតនគិរី។

លោកទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងថា ការស៊ើបអង្កេតទ្រព្យសម្បត្តិ និងបំណុលរបស់លោក គឹម រស្មី អតីតមេបញ្ជាក់ការកងរាជអាវុធហត្ថខេត្តរតនគិរី បានដំណើរការជិតចប់សព្វហើយ។ ក្នុងនោះអង្គភាព បានពិនិត្យទ្រព្យសម្បត្តិ និងបំណុលរបស់លោក គឹម រស្មី បានពិនិត្យទ្រព្យ សម្បត្តិ និងបំណុលភរិយាយលោក គឹម រស្មី និងកូន៣រូប របស់លោក គឹម រស្មី រួចរាល់ហើយ។

សម្រាប់សកម្មភាពការងាររបស់ ACU នៅក្នុងខែកុម្ភៈវិញ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ក៏បានឲ្យដឹងថា បានទទួលពាក្យបណ្តឹងចំនួន៣៩ពាក្យបណ្តឹង (អនាមិក២២ពាក្យបណ្តឹង ស្មើ៥៦%)។ បើកបន្ទប់ស្តាប់ចម្លើយចំនួន២២លើក ។ ទទួលបានការបភ្លឺពីស្ថាប័ន ពាក់ព័ន្ធ ឬសាម៉ីខ្លួនរងការចោទប្រកាន់ ២១ច្បាប់ មានស្ថាប័ន និងបុគ្គល២១ទៀត ដែលអង្គភាពប្រឆាំងអំពើរពុករលួយបានស្នើឲ្យមានការបំភ្លឺ ឬបំភ្លឺបន្ថែម។ មានពាក្យបណ្តឹងចំនួន១៨ករណី ដែលអង្គភាពប្រឆាំងអំពើពុករលួយបានឆ្លើយតបទៅម្ចាស់បណ្តឹង ក្រោយពីប្រជុំវិភាគពាក្យបណ្តឹង ឬក្រោយស្រាវជ្រាវឃើញថា មិនមានតម្រុយពុករលួយ ឬរកឃើញថា តម្រុយទាំងនោះវាអាចជាបទល្មើសផ្សេងក្រៅពីបទល្មើសពុករលួយ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងថា ACU បានចុះទៅអប់រំផ្សព្វផ្សាយច្បាប់ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយជាមួយទូទៅ និងផ្សព្វផ្សាយលើកគោលដៅមួយចំនួន។ ការចុះសង្កេតការណ៍ការដេញថ្លៃ ការពិគ្រោះថ្លៃ ការសិក្សាពីក្រុមហ៊ុន ដែលចូលរួមការដេញថ្លៃ ការសង្កេតការណ៍ប្រឡងនានា។

នៅក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួ​យ បានគាំទ្ររាល់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការពង្រឹងការអនុវត្តច្បាប់ ការបង្ការ ទប់ស្កាត់ និងបោសសម្អាតអំពើពុករលួយ ដើម្បីពង្រឹងអភិបាលកិច្ចល្អ។ ទាំងក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយកោតសរសើរចំពោះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលបានខិតខំបំពេញការងារ ដោយការទទួលសុខត្រូវខ្ពស់ ដោយមិនគិ តពីពេលវេលា អនុវត្តបានជោគជ័យ ការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបៀប​២ឆ្នាំម្តង ក្នុងខែមករា កន្លងទៅនេះ។

អង្គប្រជុំក៏បានគាំទ្ររាល់វិធានការរដ្ឋបាលនានាដែលក្រសួងស្ថាប័នទាំងឡាយបានដាក់ចេញ ដូជាការធ្វើវិន័យដល់មន្ត្រីដែលខុសឆ្គង ដែលប្រការនេះ នឹងរួមចំណែក យ៉ាងខ្លាំងដល់ ការបង្ការ និងទប់ស្កាត់នូវបាតុភាពអសកម្មនានាទាំងអំពើពុករលួយផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post