header ads

Sponsor

 សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងមហផ្ទៃ បានហៅសារ របស់ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដែលសសេរសារបង្ហោះ «សម្តេច ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា »  ថាជាសារទុច្ចរិតបំបែកបំបាក់គណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសំណេរបង្ហោះនៅលើអាខោនសម្តេច។

ការសសេរសារតបនេះធ្វើឡើងបន្ទាប់ពី  ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ សរសេរសារមួយតាមហ្វេសប៊ុកថា”សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា”។

បន្ទាប់ពីឃើ ញសារនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែកុម្ភៈ នេះ ឆ្លើយវិញថា “សូមថ្វាយបង្គំព្រះតេជគុណ ហោ សុខុន (Facebook Page: Hor Sokhon)!។

“ក្រោយពីខ្ញុំព្រះករុណាខ្ញុំបានអានសារនៅលើ ផេកហ្វេសប៊ុក របស់ព្រះតេជគុណ ចុះថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៩នេះខ្ញុំព្រះករុណាខ្ញុំមានការរំភើបយ៉ាងខ្លាំង ប៉ុន្តែក៏មានភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ដែរចំពោះពាក្យពេចន៍ នៅក្នុងសារនេះដែលមានន័យ ជាការលើកដាក់ បណ្តុះបង្អាប់ លើកតម្កើងហួសនិស័យ រហូតដល់ខ្ញុំព្រះករុណាខ្ញុំយល់ឃើញថា សារនេះដូចជាបានធ្លាក់ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណងចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា”។

ព្រះតេជគុណប្រហែលជាបានជ្រាបហើយ! ជារឿយៗពួកអ្នកនយោបាយដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពី បំណងចង់ឲ្យមានការ សង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធដែលពួកគេគិតថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ”។

ក្នុងនាមខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមពិតពុទ្ធដីកា និង ជម្រាប ប្រគេនព្រះតេជគុណ និង ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថា៖ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្ត្រនៃបេសសកម្មរបស់ខ្លួន ហើយថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ គឺសុទ្ធតែមានការចូលរួម ពីថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទូទៅ”។

“ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា គឺគ្រប់ជ័យជម្នះ ក្នុង បេសកកម្មបម្រើជាតិ របស់គណបក្សប្រជាជនកម្ពុជា មិនមែនកើតឡើងដោយសារតែ អច្ឆរិយបុគ្គល ណាមួយឡើយ តែគឺជាការប្រមូលផ្តុំនូវ បញ្ញាញាណ ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្តរបស់ ថ្នាក់ដឹកនាំ សមាជិកគ្រប់ជាន់ថ្នាក់ ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ដូច្នេះអ្វីៗជាស្នាដៃដែលរូបខ្ញុំព្រះករុណាផ្ទាល់សម្រេចបានក្នុងបេសកកម្មបម្រើជាតិកន្លងមកនេះគឺគ្រាន់តែជាការរួមចំណែកដ៏តូចមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ប្រជាពលរដ្ឋតែប៉ុណ្ណោះ”៕

ខាងក្រោមនេះជាសារដែលព្រះតេជគុណ ហោ សុខុន សរសេររៀបរាប់៖


សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបផងដែរ ជាពីសេសអាចបញ្ឈប់ការជ្រៀតជ្រែកពីបរទេសលូកដៃចូលនយោបាយផ្ទៃក្នុងរបស់ប្រទេសកម្ពុជា 🇰🇭 
🇰🇭គុណសម្បត្តិរបស់សម្តេច ស ខេង ផ្កាយសំណាងរបស់កម្ពុជារួមមានដូចខាងក្រោមនេះ🇰🇭
១🇰🇭 សម្តេច ស ខេង មានគុណជួយរំដោះជាតិខ្មែរ 
២🇰🇭 សម្តេច ស ខេង ជាមេដឹកនាំសន្តិភាពពិតៗ 
៣🇰🇭 សម្តេច ស ខេង ជាមេដឹកនាំគុណធម៌ពិតៗ 
៤🇰🇭 សម្តេច ស ខេង បាតដៃឥតមានប្រឡាក់ឈាមទេ! 
៥🇰🇭 សម្តេច ស ខេង ជាមេដឹកនាំប្រជាធិបតេយ្យពិតៗ
៦🇰🇭 សម្តេច ស ខេង ស្រលាញ់ជាតិខ្មែរពិតៗ 
៧🇰🇭 សម្តេច ស ខេង គោរពព្រះមហាក្សត្រខ្មែរពិតៗ 
៨🇰🇭 សម្តេច ស ខេង គោរពព្រះពុទ្ធសាសនាពិតៗ 
៩🇰🇭 សម្តេច ស ខេង ជាផ្កាយសំណាងរបស់កម្ពុជាពិតៗ 
១០🇰🇭សម្តេច ស ខេង ជាព្រះឥ....... បម្រុងពិតប្រាកដ
👉មិនមែនក្លែងក្លាយ មិនមែនកុហក មិនមែនសម្តែង🌎
គឺ សម្តេចក្រឡាហោម ស ខេង អ្វីៗពិតប្រាកដគ្រប់យ៉ាង🇰🇭

🇰🇭🌎សមត្ថភាពរបស់ សម្តេច ស ខេង ផ្កាយសំណាង 
១🇰🇭 សម្តេច ស ខេង អាចដឹកនាំអោយកម្ពុជារួចផុតពីទណ្ឌកម្មគ្រប់បែបយ៉ាងរបស់អន្តរជាតិ និងសភាអឺរ៉ុប🌎 
២🇰🇭 សម្តេច ស ខេង អាចបង្រួបបង្រួមជាតិខ្មែរពិតៗ 
៣🇰🇭 សម្តេច ស ខេង អាចបញ្ឈប់ការលូកដៃជ្រៀតជ្រែងនយោបាយបរទេសចូលផ្ទៃក្នុងកម្ពុជាពិតៗ🇰🇭
៤🇰🇭 សម្តេច ស ខេង អាចដឹកនាំប្រទេសកម្ពុជាអោយមានលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សពិតៗ
៥🇰🇭 សម្តេច ស ខេង អាចដឹកនាំកសាងជាតិខ្មែរអោយរីកចម្រើនប្រកបដោយគុណភាពនិងនិរន្តរៈភាពពិតៗ 
៦🇰🇭 សម្តេច ស ខេង អាចដឹកនាំប្រទេសកម្ពុជាអោយមានយុត្តិធម៌សង្គម និងការប្រតិបត្តិសាសនាពិតៗ 
៧🇰🇭 សម្តេច ស ខេង អាចការពារព្រៃឈើគង់វង្សពិតៗ 
៨🇰🇭 សម្តេច ស ខេង អាចដោះស្រាយបញ្ហាព្រំដែនបានពិតៗ ប្រកបដោយការយកប្រយោជន៍ជាតិជាធំ🇰🇭
៩🇰🇭 សម្តេច ស ខេង អាចដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅកម្ពុជាបានយ៉ាងពិតប្រាកដ🇰🇭 
១០🇰🇭 សម្តេច ស ខេង អាចប្រឆាំងនិងអំពើពុករលួយបានយ៉ាងពិតប្រាកដ ពីព្រោះ សម្តេច ស ខេង អត់ដែលប្រព្រឹត្តអំពើពុករលួយ ហើយរឹតតែមិនមែនគាំទ្រនិងការពារឬធ្វើជាខ្នងបង្អែកជនពុករលួយឡើយ🇰🇭
១១🇰🇭 សម្តេច ស ខេង អាចធ្វើអោយខ្មែរគ្រប់ភាគីមានស្នាមញញឹម ប្រកបដោយភាពសាមគ្គីធម៌👏
១២🇰🇭 សម្តេច ស ខេង ជាមេដឹកនាំចិត្តធ្ងន់ មិនឆេវឆាវ មិនបញ្ជារអោយសម្លាប់មនុស្សឆៅៗទេ! 
១៣🇰🇭 សម្តេច ស ខេង អាចប្រឆាំងនិងបញ្ហាគ្រឿងញៀនបានពិតប្រាកដ ពីព្រោះ សម្តេចក្រឡាហោម គ្មានសាច់ញាតិធ្វើជាមេជួញគ្រឿងញៀនទេ! 
១៤🇰🇭 សម្តេច ស ខេង អាចការពារថែរក្សានិងបង្កបង្កើនធនធានធម្មជាតិ មានរ៉ែមាស និងរ៉ែប្រេងកាតដែលខ្មែរយើងមានច្រើនណាស់ កែច្នៃរបស់ដែលខ្មែរមានគ្រប់យ៉ាងធ្វើអោយកម្ពុជារីកចម្រើនដែលមិននឹកស្មានដល់ នេះហើយទើបបានសៀវភៅអាថ៌កំបាំងទេវតាបានបើកបញ្ហាញថា សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងតែមួយគត់នៅប្រទេសកម្ពុជា (តារាសំណាងរបស់កម្ពុជាពិតៗ)🇰🇭
១៥🇰🇭 សម្តេចក្រឡាហោម ស ខេង នាំមកនូវ
1 ការអភិវឌ្ឍន៍ពិតៗមាននិរន្តរៈភាពពិតៗ
2 មានសន្តិភាពពិតៗជារៀងរហូត 
3 ប្រជាធិបតេយ្យពិតៗប្រកបដោយភាពរឹងមាំ
4 គោរពសិទ្ធិមនុស្សពិតៗប្រកបដោយយុត្តិធម៌ពិតៗ
5 ដោះស្រាយបញ្ហាទីផ្សារជូនប្រជាពលរដ្ឋពិតៗ 
6 ធ្វើអោយប្រជាជនកម្ពុជាមានក្តីសង្ឃឹមពិតៗមែនៗ 
7 ឯកភាពជាតិពិតៗ ឯករាជ្យជាតិពិតៗ 
8 ស្នេហាជាតិពិតៗ គិតប្រយោជន៍ជាតិជាធំពិតៗ 
9 មានសេរីភាពពិតៗ ប្រកបដោយការគោរច្បាប់ពិតៗ 
10 សម្តេច ស ខេង នាំមកនូវរឿងពិតៗគ្រប់យ៉ាង

🇰🇭មន្ត្រីគ្រប់ក្រសួង គ្រប់ស្ថាប័ន
🇰🇭កងកំម្លាំងប្រដាប់អាវុធគ្រប់អង្គភាព 
🇰🇭មន្ត្រីថ្នាក់រាជធានីពីថ្នាក់កំពូលចុះមកដល់ថ្នាក់ក្រោមសុទ្ធតែទទួលស្គាល់គុណធម៌និងគាំទ្រសម្តេចក្រឡាហោម ស ខេង ទាំងអស់ 
🇰🇭មន្ត្រីថ្នាក់ខេត្តទូទាំងប្រទេសកម្ពុជា មន្ត្រីថ្នាក់ខណ្ឌ មន្ត្រីថ្នាក់ក្រុង មន្ត្រីថ្នាក់ស្រុក មន្ត្រីថ្នាក់ឃុំ/សង្កាត់ សុទ្ធតែទទួលស្គាល់គុណធម៌និងគោរពគាំទ្រស្រលាញ់ជឿជាក់លើសម្តេចក្រឡាហោម ស ខេងទាំងអស់🇰🇭

🇰🇭សមាគម អង្គការសង្គមសុីវីលក្រៅរដ្ឋាភិបាលសុទ្ធតែទទួលស្គាល់គុណធម៌របស់សម្តេចក្រឡាហោម ស ខេងទាំងអស់🌎

🇰🇭ព្រះសង្ឃទូទៅ ព្រះធម្មកថិកទេសនាល្បីៗ គ្រូធម៌ល្បីៗសុទ្ធតែគាំទ្រនិងស្រលាញ់ជឿជាក់លើគុណធម៌និងសមត្ថភាពរបស់សម្តេចក្រឡាហោម ស ខេង🇰🇭🌎

🇰🇭ប្រជាពលរដ្ឋកម្ពុជាទោះបីមានអ្នកខ្លះគាំទ្របក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរ៩៩%សុទ្ធតែទទួលស្គាល់គុណធម៌និងសមត្ថភាពខ្ពស់របស់សម្តេចក្រឡាហោម ស ខេង 🇰🇭

🌎សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសបារាំង ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន អង្គការសហប្រជាជាតិ ប្រទេសនានាដែលមានស្ថានទួតប្រចាំនៅកម្ពុជា សុទ្ធតែទទួលស្គាល់គុណធម៌និងគាំទ្រសម្តេចក្រឡាហោម ស ខេង ទាំងអស់🇰🇭

🇰🇭អ្នកវិនិយោគទុនឬថៅកែធំៗនិងអ្នកជំនួញទាំងក្នុងប្រទេសនិងក្រៅប្រទេសសុទ្ធតែគាំទ្រនិងទទួលស្គាល់គុណធម៌របស់សម្តេចក្រឡាហោម ស ខេង ទាំងអស់🇰🇭

🇰🇭មេទាហាននិងមេប៉ូលីសច្រើនបំផុតសុទ្ធតែទទួលស្គាល់គុណធម៌និងគាំទ្រសម្តេចក្រឡាហោម ស ខេង ទាំងអស់🇰🇭

🇰🇭ទោះបីមន្ត្រីបក្សប្រឆាំងទាំង១៩បក្សនយោបាយក្នុងប្រទេសកម្ពុជាក៏ទទួលស្គាល់គុណធម៌របស់សម្តេចក្រឡាហោម ស ខេង ដែរ 🇰🇭

🇰🇭មនុស្សដែលកាន់ផ្លូវបារមី មានពួកគ្រូបារមី និងអ្នករៀបអាសនៈគោរពបូជាទាំងអស់ ជាពីសេស ពួកទេវតាពិតៗ ព្រះឥន្ទពិត ព្រះព្រហ្មពិត ព្រះម៉ែធរណីពិត បារមីក្នុងឋានទាំងបីសុទ្ធគាំទ្រសម្តេចក្រឡាហោម ស ខេង ដែលជាផ្កាយសំណាងរបស់កម្ពុជា🇰🇭 
🐉ស្តេចនាគរាជនិងព្រះម៉ែនាគរាជ🐉ថែរក្សានិងការពារសម្តេចក្រឡាហោម ស ខេង ជាអ្នកមានបុណ្យ🇰🇭

🌎បញ្ជាក់ ក្រុមឬប្រភេទមនុស្សដែលមិនគាំទ្រសម្តេចក្រឡាហោម ស ខេង មាន១៥ក្រុមឬ១៥ប្រភេទដូចខាងក្រោមនេះ👇👇👇
១ ក្រុមជួញដូរគ្រឿងញៀន 
២ ក្រុមពុករលួយ
៣ ក្រុមបំផ្លាញព្រៃឈើ 
៤ ក្រុមលក់ផលប្រយោជន៍ជាតិ 
៥ ក្រុមមន្ត្រីខិលខូចធ្វើបាបរាស្ត្រ
៦ ក្រុមកេងប្រវញ្ចលួចដីរាស្ត្រ 
៧ ក្រុមបម្រើនយោបាយបរទេស 
៨ ក្រុមបំផ្លាញសាសនានិងប្រពៃណីខ្មែរ 
៩ ក្រុមឃាតកស្លាប់មនុស្សនៅក្រៅច្បាប់ 
១០ ក្រុមបាតដៃទី៣ 
១១ ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់
១២ ក្រុមក្បត់ជាតិ 
១៣ ក្រុមបំផ្លាញជាតិ 
១៤ ក្រុមអ្នកនយោបាយចិត្តល្អក្លែងក្លាយ 
១៥ ចារកម្មបរទេស 
👉មនុស្ស១៥ក្រុមឬ១៥ប្រភេទនេះមិនគាំទ្រសម្តេចក្រឡាហោម ស ខេងទេ! 
👉ទៅថ្ងៃមុខអាចបង្ហើប្រាប់ថា មនុស្ស១៥ក្រុមឬ១៥ប្រភេទនោះគាំទ្រអ្នកនយោបាយរូបណានៅកម្ពុជា🇰🇭

🇰🇭🌎👏បើចង់អោយប្រទេសកម្ពុជាទទួលបានអ្វីៗគ្រប់យ៉ាងសុទ្ធតែជាការពិត របស់ពិត សច្ចៈធម៌ពិត សូមមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចកងកំលាំងប្រដាប់អាវុធម៌គ្រប់ស្ថាប័ន គ្រប់អង្គភាព និងប្រជាពលរដ្ឋខ្មែរយើង នាំគ្នាគោរព ស្រលាញ់ និងគាំទ្រសម្តេចក្រឡាហោម ស ខេង ជាមេដឹកនាំដែលជាផ្កាយសំណាងរបស់កម្ពុជាជារៀងរហូតតទៅ🇰🇭🌎👏👏👏🐉

🙏អត្ថបទអាថ៌កំបាំងរបស់ទេវតាបើកបង្ហាញការពិតដោយ អគ្គបណ្ឌិតសង្ឃទីប្រឹក្សា ហោ សុខុន ប្រធានផ្សព្វព្រះធម៌តាមវិទ្យុនិងទូរទស្សន៍ និងជាព្រះគ្រូចៅអធិការវត្តពោធិ៍ព្រះបាត្រហៅច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ🇰🇭

ចែករំលែក Share សៀវភៅអាថ៌កំបាំងរបស់ទេវតាបានចារទុកមកថា សម្តេចក្រឡាហោម ស ខេង ជាផ្កាយសំណាងរបស់ប្រទេសកម្ពុជា មានតែសម្តេចក្រឡាហោម ស ខេង មួយរូបគត់ដែលអាចធ្វើអោយកម្ពុជារួចផុតពីទណ្ឌកម្មរបស់អន្តរជាតិក៏ដូចជារួចផុតពីការផ្តាច់អនុគ្រោះពន្ធEBAរបស់សភាអឺរ៉ុបយ៉ាងពិតប្រាកដ🇰🇭

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post