header ads

Sponsor

បន្ទាយមានជ័យៈ អតីតអនុប្រធានមន្ទីរពេទ្យបង្អែកមង្គលបូរី បច្ចុប្បន្ន​ជាអនុប្រធានសុខាភិបាលខេត្តបន្ទាយមានជ័យ​ចូលនិវត្តន៍ លោក ទេព សារ៉េត ត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធនឹងបណ្តឹងបៀតបៀនកេរ្តិ៍ខ្មាស់អ្នកជំងឺ ប្រព្រឹត្តឡើងនៅក្នុងបន្ទប់ព្យាបាល(គេហដ្ឋានខ្លួន) រហូត​៤ថ្ងៃជាប់គ្នា។​

យោងតាម​ប្រភព បានឲ្យដឹងថា លោក ទេព សារ៉េត ត្រូវ​តុលាការ​ដាក់នៅក្រោមការត្រួតពិនិត្យ​ដោយសម្រេចមិនឃុំខ្លួន ព្រោះ​មានការចចារបង់លុយឲ្យដើមបណ្តឹង ចំនួន១០០០០ដុល្លារ(មួយម៉ឺនដុល្លារ)។​

នៅក្នុង​ដីការសម្រេចមិនឃុំខ្លួនជាបណ្តោះអាសន្ន របស់លោក ម៉ម ច័ន្ទវណ្ណះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ​ និងលោក តេង សាម៉ៃ តំណាងអយ្យការ ក្នុង​សំណុំរឿងព្រហ្មទណ្ឌលេខ១០២ ចុះថ្ងៃទី១៨ ខែមករា ​ឆ្នាំ​២០១៩ ដីកាសន្និដ្ឋានបញ្ជូន​ឲ្យស៊ើបសួរ លេខ៨៧អយខ ចុះថ្ងៃសៅ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។​

ឈ្មោះ ទេព សារ៉េត ភេទប្រុស កើតឆ្នាំ១៩៥៦ សញ្ជាតិ​ខ្មែរ ​មុខរបរ វេជ្ជបណ្ឌិត​ផ្នែកជំងឺទូទៅ ដែលសព្វថ្ងៃបានបើកកន្លែងលក់ថ្នាំ ពិនិត្យ​មើលអេកូសាស្ត្រ​ និងព្យាបាលជំងឺ នៅភូមិ​គោកស្វាយ​ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ​។​

បើតាមប្រភពបែកធ្លាយបានឲ្យដឹងថា អ្នកជំងឺបានដាក់ពាក្យបណ្តឹងទៅតុលាការ ថា លោក ទេព សារ៉េត បានបៀតបៀនកេរ្តិ៍ខ្មាសដល់ទៅ៤ថ្ងៃជាប់ៗគ្នា ដោយប្រព្រឹត្តចាប់ពីថ្ងៃទី១៤-១៥-១៦និង១៧ ក្នុង​ខែមករា ឆ្នាំ​២០១៩។​

សូមបញ្ជាក់ថា នៅកន្លែងបើកព្យាបាលរបស់លោក ទេព សារ៉េត គឺមានតែស្លាកយីហោ មើលអេកូសាស្រ្ត មិនអាចមានសិទ្ធិព្យាបាលអ្នកជំងឺ​នៅកន្លែងនោះបានទេ ប៉ុន្តែជាក់ស្តែងនៅក្នុងផ្ទះ​លោក ទេព សារ៉េត បានទទួល​អ្នកជំងឺឲ្យសម្រាកព្យាបាលជាច្រើន​គ្រែ ដូចកន្លែងគ្លីនិកធំៗដែរ។​

លោក កែវ សុភ័ត្រា ប្រធានសុខាភិបាលខេត្តបន្ទាយ​មានជ័យ មិនបានបកស្រាយបញ្ជាក់ពីទីកន្លែងលោក ទេព សារ៉េត អាចទទួលព្យាបាលបានឬអត់នោះទេ គ្រាន់តែលោកបញ្ជាក់ថា ពិតជាមានអ្នកជំងឺប្តឹងមែន តែរឿងនេះគាត់បានដោះស្រាយរួចរាល់អស់ហើយ។៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post