ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មនៅស្រុកអង្គស្នួលថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នឹងមានការជួបសមាជិករាជរដ្ឋាភិបាល និងក្រុមប្រឹក្សាឧត្តមពិគ្រោះយោបល់១៦គណបក្ស ដោយតភ្ជាប់វិដេអូកិច្ចប្រជុំនេះ (ខនហ្វើរិន) ទៅតាមបណ្តាខេត្តដើម្បីឲ្យកងទ័ព បានដឹង នូវវិធីសាស្រ្តដោះស្រាយ ដែលក្រុមប្រឹក្សា ឧត្តមពិគ្រោះយោបល់ គេបានរកឃើញ ។
