header ads

Sponsor

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា កម្ពុជាពិតជាមានមោទកភាព ដែលប្រទេសជាតិកាន់តែរីកចម្រើន ទៅមុខជារៀងរាល់ថ្ងៃ។

សម្ដេចតេជោ មានប្រសាសន៍ថា “អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែក ពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានា ដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជន គឺធានាដាច់ខាត មិនឲ្យសង្រ្គាមវិលមកលើទឹកដីកម្ពុជាសាជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ”។

សម្ដេច អរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីពលរដ្ឋ។ បងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ សម្ដេចថា សុខទុក្ខរបស់ ពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្ដេច ដែលសម្ដេចត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែធូរធាល្អប្រសើរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post