header ads

Sponsor

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស  បានធ្វើសន្និសីទសារព័តមាន ស្ដី​អំពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលរួមចុះអនុវត្តន៍សាលក្រម ក្នុងកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើវិវាទដីធ្លីនៅជិតវត្តអូរត្រេះ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងទៅនេះ។

សន្និសីទនេះ ធ្វើ​ឡើងនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពី​ម៉ោង៩ព្រឹកថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយពាក់ព័ន្ធការចុះអនុវត្តន៍សាលក្រមរបស់តុលាការ ដោយមានមន្ត្រីអាវុធហត្ថចំនួន៥នាក់ និងមន្ត្រីយោធាម្នាក់​។

លោកឧត្តមសេនីយ៍ត្រី លើកឡើងថា មន្ត្រីអាវុធហត្ថ ដែលផ្ទុះអាវុធ និងរួមនឹងមន្ត្រីយោធាប្រតិបត្តិការសឹករងខេត្តព្រះសីហនុខាងលើ ពាក់ពន្ធ័នឹងការប្រើអំពើហឹង្សាលើពលរដ្ឋ ពេលនេះ​មានមន្ត្រីខ្លះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងមន្ត្រីអាវុធហត្ថខេត្តមួយចំនួនទៀត ជាប់ពិន័​យតាមគោលការណ៍ និងបទបញ្ជាកងរាជអាវុធហត្ថ ក្នុងការអនុវត្តន៍តួនាទីភារកិច្ច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post