header ads

Sponsor

តាកែវៈ នារីម្នាក់ ឃើញប្រុសស្នេហ៍ស្រវឹងស្រា ដេកមិនដឹងខ្លួនបានលួចយកម៉ូតូប្រុសស្នេហ៍ មិនតែប៉ុណ្ណោះថែមទាំងចាក់សោទុកប្រុសស្នេហ៍ក្នុងបន្ទប់ជួល​ទៀតផង។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ភូមិប្រហូត សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ។

នារីសង្ស័យឈ្មោះ សូត្រ ស្រីម៉ៅ អាយុ៣០​ឆ្នាំ មុខរបរ អ្នករត់តុ រស់នៅភូមិស្នោ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-1378 របស់ប្រុសស្នេហ៍​ឈ្មោះ ចៅ សីហា អាយុ៣១ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ច បានប្រាប់ឲ្យ​ដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅផឹកស្រា នៅហាងបុរីអង្គរមាសមួយកន្លែង ដែលសង្ស័យធ្វើការ ផឹកស្រាស្រវឹង ជនរងគ្រោះបាន​ឌុបនារី​ជនសង្ស័យមកដេកក្នុងបន្ទប់គេងរបស់ខ្លួន ដោយឃើញជនរងគ្រោះ (ម្ចាស់ម៉ូតូ) ស្រវឹងស្រាដេកមិនដឹងខ្លួន នារីសង្ស័យ បានលួចយកម៉ូតូខាងលើ មកទុកក្នុងបន្ទប់របស់ខ្លួន ហើយថែម​ទាំង​បានចាក់សោបន្ទប់ជួលទុកម្ចាស់​ម៉ូតូនៅក្នុងបន្ទប់ជួលថែមទៀត លុះ​វេលាម៉ោង៣ទៀបភ្លឺ ជនរងគ្រោះភ្ញាក់ឡើង ទើបដឹងថា បាត់ម៉ូតូ ឆោឡោប្ដឹងសមត្ថកិច្ចតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post