header ads

Sponsor

ភ្នំពេញៈ ដើម្បីលើកទឹកចិត្តដល់អ្នកវិយោគមកកម្ពុជា ឲ្យកាន់តែច្រើន រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់តួនាទីស្ថាប័នត្រួតពិនិត្យការនាំទំនិញចេញចូល(កាំកុងត្រូល) របស់អគ្គនាយករដ្ឋានក្រសួងពាណិជ្ជកម្ម។ នេះបើសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេលើបណ្តាញសង្គម នៅថ្ងៃទី២២ ខែកុម្ភៈ យ៉ាងដូច្នេះថា “ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគមកវិនិយោគនៅកម្ពុជាកាន់តែច្រើន”។

សម្តេចតេជោ បានលើកឡើងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍ ឲ្យកាន់តែច្រើនឡើងដែលមានខ្លឹមសារខាងក្រោមៈ

មាត្រាទី១- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ច ត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែន អន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី  ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ច ពិសេសទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

និងមាត្រាទី២- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែង សន្ធិធិ គយ បណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post