header ads

Sponsor

ភ្នំពេញៈ ពិតជារឿងគួរ​អាសូរខ្លាំង​ណាស់ នារីម្នាក់ជិតដល់ថ្ងៃចូលរោងការហើយ ត្រូវរថយន្តកិនបែកក្បាលស្លាប់ ខណៈ​ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត កាលពីវេលាម៉ោង៦៖​១៥នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវ២០១១ សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។

ប្រភពព័ត៌​នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បានជិះម៉ូតូសេ១២៥ សេរី​ឆ្នាំ២០១៨ ពណ៌​ខ្មៅ ពាក់ស្លាកលេខពោធិ៍​សាត់ 1T-3318 ចេញពីបន្ទប់ជួលម្តុំចំការព្រីង ទិសដៅពីកើតទៅលិច ឆ្ពោះទៅធ្វើការនៅរោងចក្រម្តុំកប់ស្រូវ លុះដល់ចំណុចកើតហេតុ ក៏បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក SUZUKI LET គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់ ទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យ​ខ្ទាតនារីរងគ្រោះខាងលើ ចូលកង់រថយន្តមួយគ្រឿង ពុំចាំម៉ាក បែកក្បាលស្លាប់នៅកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអាធ័ម។ យរថយន្តបានបើករត់គេចបាត់ស្រមោល។

សពនារីរងគ្រោះឈ្មោះ កង ភារម្យ អាយុ២៤ឆ្នាំ មុខរបរកម្មការិ​នីរោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំចំការព្រីង។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងនៅកន្លែងកើតហេតុ ហើយក៏​បានប្រគល់សពនារីរងគ្រោះអោយក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ នៅ​ខេត្តពោធិ៍សាត់។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានដឹកយកទៅរក្សាទុកនៅការិយាល័យចរាចណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដោះស្រាយគ្នា តាមនីតិវិធីច្បាប់នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post