
ប្រព័ន្ធទឹកការពារអគ្គីភ័យនៅបរិវេណផ្សារវាលយន្ត បានផ្តួចផ្ដើមសាងសង់ឡើងដោយឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានរៀបចំសាងសង់ឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ដោយអង្គភាពរដ្ឋាករទឹកខេត្ត ជាអ្នកម៉ៅការធ្វើរហូតដល់រួចរាល់ និងបានរៀបចំពិធីក្រុងពាលីក្រោមអធិបតីភាព ឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ។
អាជីវករផ្សារវាលយន្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួនរៀបចំធ្វើប្រព័ន្ធទឹកការពារអគ្គីភ័យនៅផ្សារវាលយន្ត នេះឡើងទុកឲ្យអាជីវករ និងប្រជាពលរដ្ឋប្រើប្រាស់ពេលមានអគ្គីភ័យកើតឡើងជាយថាហេតុដោយឥតគិតថ្លៃ ៕ ដោយ៖ស្វាយរៀង





