header ads

Sponsor

កាលពីថ្ងៃទី០៩ កុម្ភៈឆ្នាំ២០១៩កន្លងទៅ លោក កងវង ចៅសង្កាត់ចោមចៅ១ បានចុះបង្ក្រាបទីតាំងមាន់​ជល់មួយកន្លែងស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោមការបញ្ជាររបស់លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនោះ លោកចៅសង្កាត់បាននាំខ្លួនមនុស្សមួយចំនួន និង រិបអូសមាន់ចំនួន៧ក្បាល ព្រមទាំង ម៉ូតូមួយគ្រឿងដើម្បីធ្វើការអប់រំនិងផាកពិន័យ។

តែក្រោយពីការចុះបង្ក្រាបនេះ យើងបានឃើញផេកមួយចំនួនបានធ្វើការវាយប្រហារទៅលើលោកចៅសង្កាត់ ដោយចោទលោកថាអនុវត្តន៍ច្បាប់ព្រៃ ចុះចាប់មាន់អ្នកស្រុក រិបអូសយកម៉ូតូកម្មករ ចាប់ជំរិតទារលុយ ព្រមទាំងចោទថា ជាមនុស្សបក្សប្រឆាំងទៀតផង ។

ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ គឺជាតួនាទីរបស់អាជ្ញាធរដើម្បីរក្សានូវសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋ ភូមិសង្កាត់មានសុវត្តិភាព ។ ក៏ប៉ុន្តែវាក៏បានប៉ះពាល់ដល់ឆ្នាំងបាយមនុស្សមួយចំនួននាំគ្នាក្តៅក្រហាយ ដោយសារតែបាត់បង់ផលប្រយោជន៍ពីពពួកបនល្បែងស៊ីសងទាំងអស់នេះ។

កន្លងមកយើងដឹងហើយថា ករណីទីតាំងក្រុមជល់មាន់ទាំងអស់នេះ តែងតែមានខ្នាយមិនខុសពីសត្វមាន់ជល់នោះទេ ចចេសរឹងរូស ដូចករណីប៉ុន្មានខែមុន ខាងលោកអធិការខណ្ឌចុះបង្រ្កាប បណ្ដាលអោយមានការដៃគ្នារហូតឈានដល់ផ្ទុះអាវុធ ថែមទៀតផង។

ជាមួយព័ត៌មានវាយប្រហារនេះដែរ លោក កង វង បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង និងទាមទារឲ្យបង្ហាញនូវភស្ដុតាង ហើយលោកក៏មិនចង់វែងឆ្ងាយអ្វីទៀតដែរចំពោះការចោទប្រកាន់បែបនេះ ដោយយល់ថាជាខ្មែរដូចគ្នា៖

ក៏មានប្រជាពលរដ្ឋមកសុំទោសជាសាធារណៈផងដែរ ដែលយល់ច្រឡំលើកលោក ចៅសង្កាត់បែបនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post