header ads

Sponsor

ភ្នំពេញៈ ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ មានក្រុមចោរ​២នាក់ ប្រដាប់ដោយកាំភ្លើង​ខ្លីមួយដើម​ បានជិះម៉ូតូឌុបគ្នា​ ធ្វើល្បិចជាមកទិញទឹកសុទ្ធ រួចចូលទៅធ្វើសកម្មភាព​ភ្ជង់ប្លន់ ​យកទ្រព្យសម្បត្តិ ពីនារីរូបស្រស់៣នាក់ជាភ្ញៀវ កំពុងធ្វើសក់ ផាត់មុខ​ ក្នុងហាង “កន្និកា ស្រីទូច អ៊ុតសក់” យកបានទូរស័ព្ទ កាបូប​ និងលុយមួយចំនួនទៀត រួចគេចខ្លួន​បាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍ប្រាប់សមត្ថកិច្ច​ ចុះមកធ្វើការសាកសួរភ្លាមៗផងដែរ។

ហេតុការណ៍ភ្ជង់ប្លន់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃព្រហស្បតិ៍ត​ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចហាងអ៊ុតស៊ក់មួយកន្លែងឈ្មោះ “កន្និកា ស្រីទូច អ៊ុតសក់” ក្បែរខារ៉ាអូខេ បេសស្តារ​ Best Star នៅលើផ្លូវ៥៩៨ កែងផ្លូវ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវនារីៗ បានមកធ្វើសក់ ផាត់មុខ ក្នុងហាងរបស់ខ្លួន បន្ទាប់មកក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូសង់ប៉ិចមួយគ្រឿង (មិនចាំស្លាកលេខ) ឌុបគ្នាមកឈប់មុខហាង រួចធ្វើល្បិចជាទិញទឹកសុទ្ធ ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀត ដើរចូលមក។

ម្ចាស់ហាងបន្តថា មិនបាន២នាទីផង ពួកវាបានដើរចូលមកធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់គំរាម នារី៣នាក់ដែលជាភ្ញៀវនៅក្នុងហាង ប្លន់យកទូរស័ព្ទដៃ ម៉ាក IPhone-6 ពីរគ្រឿង ពីឈ្មោះ ស្រីពៅ និងកាបូបស្ពាយ១ មានលុយមួយចំនួន ពីនារីម្នាក់ទៀតឈ្មោះ អ៉ឹង ចន្ទ័ដារ៉ាលីន និងនារីម្នាក់ទៀតមិនស្គាល់ឈ្មោះ យកបានលុយមួយចំនួនថែមទៀត រួចនាំគ្នាប្រញាប់ប្រញាល់ រត់ចេញមកជិះម៉ូតូឌុបគ្នាគេចខ្លួនចេញបាត់ស្រមោល​ ទើបនាំគ្នាឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍ប្រាប់សមត្ថកិច្ច​ ចុះមកធ្វើការសាកសួរភ្លាមៗផងដែរ។

បច្ចុប្បន្ន ​ក្រោយពីសមត្ថកិច្ចសាកសួរបំភ្លឺពីនារីរងគ្រោះ​ហើយបាននាំនារីរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីធ្វើការស្រាវ​ កំណត់មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធនោះបន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post