header ads

Sponsor

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់ខ្យល់គស្លាប់បាត់ជីវិតនៅមុខផ្ទះជួល បន្ទាប់ពីកើតមានអាការៈមិនស្រួលខ្លួន មិនទាន់ហូបបាយ ទៅងូតទឹក បែជាថប់ដង្ហើមទន់ដួល អ្នកជិតខាងចាប់ទ្រត្រកងជាប់ ផ្អើលឆោឡោ ទូរស័ព្ទហៅរថយន្តសង្រ្គោះមកដល់ ពិនិត្យជាក់ស្តែងស្លាប់ផុតជីវិតទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ត​ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង​ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ភ្នំពេញ។

ជនរងគ្រោះឈ្មោះ ភួង ផល្លា អាយុ៦០ឆ្នាំ ជាស្រ្តីម៉េម៉ាយ មានកូនស្រីម្នាក់ មុខរបរនៅផ្ទះ កន្លែងកើតហេតុ រួមជាមួយកូនស្រី មានស្រុកកំណើតនៅភូមិពុកឫស្សីលើ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមកូនស្រីឈ្មោះ សេង រតនា មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយម្តាយ ចំណុចកើតហេតុ បានឲ្យដឹងថា ម្តាយរបស់នាងមិនមានជម្ងឺប្រចាំកាយ ឬលើសឈាមអ្វីទេ ហើយមុនកើតហេតុ ជនរងគ្រោះ ជាម្តាយត្អូញថាមិនសូវស្រួលខ្លួន ឲ្យពិសារបាយដែរតែគាត់ប្រាប់ងូតទឹកសិន ថាហើយ ម្តាយចូលងូតទឹក រួចចេញមកវិញគ្រាប់តែប្រាប់ថាថប់ៗដង្ហើម ហើយទន់ដៃជើង មាត់មាត់តែម្តង គួកច្របាច់អស់ចិត្តមិនដឹងខ្លួន ទើបទូរស័ព្ទហៅរថយន្តសង្រ្គោះ មកដល់ពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ ពោលមុនក្រុមសង្រ្គោះទៅដល់ម្លេះ។

ក្រោយពីកើតហេតុការណ៍ខាងលើ រាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ហើយសាច់ញាតិក៏មិនប្តឹងផ្តល់អ្វីដែរ ស្នើសុំសមត្ថកិច្ចឲ្យជួយបញ្ជាក់លិខិតមរណៈភាពដើម្បីដឹកយកទៅធ្វើបុណ្យ។

ជនរងគ្រោះតាមការពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារជម្ងឺខ្យល់គ រួចប្រគល់ជូនសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយមើលឃើញស្ថានភាពគ្រួសារខាងលើក្រក្សត់ អ្នកជិតខាងជួយចូលជាបច្ច័យ ចូលរួមរំលែកទុក្ខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post