header ads

Sponsor

ភ្នំពេញៈ ញាក់សាច់! រថយន្ត​ប្រភេទ​យីឌុប​ដឹក​ទំនិញ​មួយគ្រឿង​ បើក​ក្នុង​ល្បឿនលឿន​ ស្រាប់តែ​រថយន្ត​ដាច់​ហ្វ្រាំង​ បួងចង្កូតមិនទាន់ ក៏ជ្រុលបុកចូល​ផ្ទះ​កាត់​សក់​ និងហាងលក់​ទូរស័ព្ទ​ដៃ​ បណ្តាលឲ្យរងការខូចខាត​សម្ភារៈមួយ​ចំនួន​ធំ​ កាលពីវេលាម៉ោង​១២៖២០នាទី​រំលង​អធ្រាត្រ ​ឈានចូលថ្ងៃសុក្រ ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅត្រង់ចំណុច​ស្តុប​ផ្សារ​ថ្នល់បត់​ ផ្លូវ​បេតុង​ព្រៃស​ កែងផ្លូវ​២១៧​ ស្ថិតក្នុងសង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​ប្រភេទ​យីឌុប​ដឹកប្រេង ម៉ាក Orchid​ ពណ៌​ស​ ពាក់ស្លាកលេខ​ តាកែវ​ 3A-1959 ធ្វើដំណើរតាម​ផ្លូវ​បេតុ​ង​ព្រៃស​ ក្នុងទិសដៅ​ពី​លិចទៅកើត​ ក្នុងល្បឿន​លឿន​ ខណៈមកដល់​បាន​បួង​ចង្កូត​ ឡើង​ទៅ​ផ្លូវ​២១៧​ ស្រាប់តែរថយន្តដាច់​ហ្វ្រាំង​ ក៏​ជ្រុល​បុក​ចូល​ហាងកាត់​សក់​មួយកន្លែង ធ្លាយ​ទៅចូល​ផ្ទះ​លក់​ទូរស័ព្ទ​យីហោ​ “វិនវិន ទិញ-លក់ទូរស័ព្ទគ្រប់ប្រភេទ” មួយខ្នងទៀត បណ្តាល​ឲ្យខូចខាត​​របស់របរ និងសម្ភារៈ​​ អស់​ខ្ទង់​ម៉ឺន​ដុល្លារ​ តែ​សំណាង​ល្អក្នុងហេតុការណ៍នេះ​ មិន​បណ្តាល​ឲ្យមាន​គ្រោះ​ថ្នាក់​ដល់មនុស្ស​ ដែល​ដេក​នៅ​ខាង​ក្នុង​ផ្ទះ​ឡើយ។​ ភ្លាមៗនោះដែរ​ គេបានឃើញ​ មនុស្ស​ប្រុស​ស្រី២នាក់ បាន​ចេញ​ពី​ក្នុង​រថយន្តបង្កមកក្រៅ​ ទាំងប្រញាប់ប្រញាល់ រួច​នាំ​រត់គេចខ្លួន​បាត់​ស្រមោលអស់។

បន្តិច​ក្រោយ​មក​ គេឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ផ្នែកវាស់វែង​ខណ្ឌ​ដង្កោ​ បានចុះ​ទៅកន្លែងកើតហេតុ​ ដើម្បី​ពិនិត្យ​មើល​ការ​ខូចខាត​ ព្រមទាំង​ទំនាក់ទំនង​ ហៅ​ខាង​ជំនាញ់​ចរាចរណ៍​ក្រុង​ ឲ្យមក​ធ្វើ​វាស់វែងយកទៅ​ រថយន្ត​បង្កទៅ​រក្សារទុកនៅ​ការរិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានីភ្នំពេញ ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​តាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post