header ads

Sponsor

បើតាមប្រភពផ្លូវការបានឲ្យដឹងថានៅវេលាម៉ោងជិត១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ផេគរបស់សម្ដេចតេជោ ហ៊ុន សែន ជាង១០លាន Likes ត្រូវបាន ជនអនាមិក ជ្រៀតចូល ហើយលុបទិន្នន័យជាបន្តបន្ទាប់ ព្រមទាំងផូសសំណេរខាងក្រោមនេះ៖

ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់សម្ដេច។

តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា "បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនឹងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ"។

យ៉ាងណាសម្ដេចបានបញ្ជាក់ប្រាប់ជាថ្មីម្ដងទៀតថា នៅមុននេះបន្តិច មានក្រុមឧក្រឹដ្ឋកម្មបច្ចេកវិទ្យា (Hacker) បានចូលមកលួច Account Facebook ខ្ញុំ ហើយបានលួចលុបទិន្នន័យព័ត៌មានអស់មួយចំនួនធំ។ ពេលនេះ ខាងក្រុមហ៊ុន Facebook កំពុងសើបអង្កេតជនអគតិដែលមានចេតនាអាក្រក់បំពុល និងបំផ្លាញព័ត៌មាននៅក្នុងសង្គមជាតិយើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post