header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ជាសន្តិសុខបានរងរបួសបែកក្បាល ខណៈចូលទៅឃាត់បុរសជនជាតិចិនចំនួន៤នាក់ មិនដឹងស្រវឹងមកពីណា ហើយបានមកវាយរថយន្ត និងម៉ូតូ ដែលចតនៅមុខហាងដែលគាត់យាម ក៏ត្រូវជនជាតិចិនទាំងនោះព្រួតវាយ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅចំណុចមុខហាង​ ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​ តាមបណ្តោយផ្លូវមុនីវង្ស​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌចំកាមន រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនចំនួន៤នាក់ មិនដឹងចេញពីផឹកស៊ីកន្លែងណាស្រវឹង ហើយបានឈ្លោះគ្នា រួចក៏មកវាយរថយន្ត និងម៉ូតូភ្ញៀវ ដែលចតនៅខាងមុខហាង​ “ស៊ីនម៉ាខ្លេយផតឡាយហ្រ្វក់​” ភ្លាមនោះសន្តិសុខក៏បានចូលទៅឃាត់ ស្រាប់តែពួកគេមកព្រួតវាយ និងដងឆ័ត្របណ្តាលឲ្យបែកក្បាល ឃើញដូច្នេះ​ប្រជាពលរដ្ឋដែលនៅក្បែរនោះ​ នាំគ្នាចូលជួយឃាត់ និងព្រួតវាយវិញ បណ្តាលឲ្យរបួសផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំខ្លួនជនជាតិចិនទាំង៤នាក់​ យកទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលបឹកកេងកងទី១ ដើម្បីចាក់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post