header ads

Sponsor

ភ្នំពេញៈ រឿងរ៉ាវ​​មន្ត្រី​យោធា​ពាក់​ស័ក្តិ៥ ឈ្មោះ ជា ពេជ្រ​ចិន្តា និង​បក្សពួក កាន់​កាំភ្លើង​មក​ភ្ជង់​​ពលរដ្ឋ​​​ នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​​នា​ថ្ងៃ​ចូល​ឆ្នាំ​ចិន ជនបង្ក​ត្រូវ​បាន​ដោះ​លែង​​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី​៤ ខែកម្ភៈ ឆ្នាំ២០១៩ ម៉ោងជាង ៣រសៀល ​ចំ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន នៅ​ចំណុច​មុខ​ផ្ទះ​លេខ ២១៣AE0 ផ្លូវ​លេខ ១៣៩ សង្កាត់​អូរឫស្សី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មាន​ករណី​ផ្ទះ​​​អាវុធ​ចំនួន​៣​គ្រាប់ ដោយ​ករណី​ការ​ពារ​ខ្លួន មូលហេតុ​​មន្ត្រី​យោធា​និង​បក្ស​ពួក​ទៅ​កាង​ឲ្យ​ម្ចាស់​ផ្ទះ​​ខាង​លើ​ដែល​មាន​បញ្ហា​​ជា​មួយ​​ផ្ទះ​ខាង​ក្រោម។

រឿង​ហេតុ ជន​រង​គ្រោះ​ដែល​មាន​ផ្ទះ​ខាង​ក្រោម បាន​ទាស់​សំដី​ជា​មួយ​ផ្ទះ​ខាង​លើ ក្រោយ​ពី​មាន​ទំនាស់​គ្នា ភាគី​ផ្ទះ​ខាង​លើ បាន​ហៅ​​គ្នីគ្នា​​មក​កាង ក្នុង​នោះ​មាន​មន្ត្រី​យោធា​ពាក់​ស័ក្តិ៥ ឈ្មោះ ជា ពេជ្រ​ចិន្តា និង​បក្សពួក​ជា​ច្រើន​កាន់​ទៀត​មក។ គ្រាន់​តែ​មក​ដល់​ភ្លាម​ឈ្មោះ ជា ពេជ្រ​ចិន្តា និង​បក្សពួក​ បាន​យក​​ដក​កាំ​ភ្លើង មក​​​​​ភ្ជង់​ជន​រង​គ្រោះ​ជា​ច្រើន​លើក។ ភ្លាម​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មក​ដល់ ដោយ​ជន​រង​គ្រោះ​​មាន​ការ​ភ័យខ្លាច​ពេក ព្រោះ​ភាគី​ជន​បង្ក​មាន​កាំ​ភ្លើង​ក្នុង​ដៃ ក៏​បាន​ទាញ​​កាំភ្លើង​ពី​សមត្ថកិច្ច​មូលដ្ឋាន​​ដែល​ជួយ​ដោះស្រាយ​នោះ ផ្ទុះ​អាវុធ​ ចំនួន​៣​គ្រាប់ ដើម្បី​ការពារ​ខ្លួន។

ជា​មួយ​គ្នា​នោះ ជន​បង្ក​ត្រូវ​បាន​ជន​រង​គ្រោះ​​​ប្ដឹង ពី​បទ​រៀប​គម្រោង​ប៉ុង​ធ្វើ​មនុស្ស​ឃាត និង​គំរាម​សម្លាប់​មួយ​គ្រួសារ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​​វាយ​ខ្នោះ​ភ្លាម​បញ្ជូន​ទៅ PM ​ខណ្ឌ​ និង​​បន្ត​បញ្ជូន​ទៅ​PM ក្រុង តាម​នីតិវិធី។ តាម​ដំណឹង​ការ​ឃុំ​ខ្លួន​​ជន​បង្ក​នោះ ​បាន​តែ​រយៈ​ពេល​៣ថ្ងៃ​ប៉ុណ្ណោះ មន្ត្រី​យោធា​ពាក់​ស័ក្តិ៥ ឈ្មោះ ជា ពេជ្រ​ចិន្តា នោះ​ត្រូវ​​បាន​ដោះ​លែង ឲ្យ​មាន​សេរីភាព​​ឡើង​វិញ។

​ការ​ដោះលែង​ខាង​លើ​នេះ ត្រូវ​បាន​មហាជន​វាយ​តម្លៃ​​ថា មន្ត្រី​យោធា​ពាក់​ស័ក្តិ៥ ឈ្មោះ ជា ពេជ្រ​ចិន្តា រូប​​នោះ ប្រហែល​ជា មាន​ខ្នង​ក្រាស់ និង អាច​សែនព្រេន​ថ្នាក់​លើ​ត្រូវ​ហើយ​មើល​ទៅ។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ មាន​​ការ​ព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​ចំណ​សុវត្ថិភាព របស់​សមាជិក​គ្រួសារ​ម្នាក់ៗ ត្បិត​អី​ផ្ទះ​​របស់​ជន​រង​គ្រោះ និង បក្ស​ពួក​ជន​បង្ក នៅ​ជាន់​ខាងលើ​​តែ​ម្ដង។ ទោះបី​ជា​មាន​ការ​ដោះ​លែង​បែប​នេះ​ក្ដី ក្រុម​គ្រួសារ​ជន​រង​គ្រោះ នៅ​តែ​ទទូច​​ដល់​សមត្ថកិច្ច ក៏​ដូច​ជា ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ ​មេត្តា​ជួយ​រក​យុត្តិធម៌ ដល់​ពួក​គាត់​ផង ព្រោះ​រឿង​ក្ដី​នេះ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ ព្រះរាជអាជ្ញា តាំង​ពី​ថ្ងៃ​ទី០៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ មក​ម្ល៉េះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post