header ads

Sponsor

ភ្នំពេញៈ អធិការនគរបាលខណ្ឌមានជ័យ​ លោកវរសេនីយ៍ឯក​ តេង​ ស៊ីណូ​ បានជំរុញ និងផ្ដែផ្ដាំទៅកម្លាំងនគរបាល​ខណ្ឌមានជ័យទាំងអស់​ ត្រូវ​បង្កើនកិច្ចការពារសន្តិសុខជូន​ប្រជាពលរដ្ឋ និងរក្សាសណ្តាប់​ធ្នាប់សង្គម​ឲ្យកាន់តែល្អ ហើ​យលោកនឹងចាប់ដៃជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បើ​កប្រតិបត្តិការ​លក្ខណៈទ្រង់ទ្រាយធំរួមគ្នាមួយ បង្ក្រាបទីតាំងបទល្មើ​សខុសច្បាប់មួយ ដើម្បីបង្កើ​នចំណងមិត្តភាព និងជាស្នាដៃចុងក្រោយ ហើយការងារនេះ​ លោកនៅមានភារកិច្ច​មើលការខុសត្រូវ ​មុនពេលលោក​ចូលនិវត្តន៍ក្នុង​អំឡុង​ពេលជិតចូលឆ្នាំខ្មែរឆាប់ៗខាងមុខនេះ។ តំណែងរបស់លោក​ ជំនួសដោយ​លោក ម៉េង​ វិមានតារា​ បច្ចុប្បន្នជាអធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីជប់លៀងមួយកាលពីយប់ថ្ងៃទី១២​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីអស់លោកអធិការរង​ នាយផ្នែក​ នាយប៉ុស្តិ៍​ មេបញ្ជាការ​ មេបញ្ជាការរង និងកម្លាំងនគរបាល និងអាវុធហត្ថ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ឯក​ តេង​ ស៊ីណូ​ អធិការនគរបាលខណ្ឌមានជ័យ​ នឹងជាអធិការ​វ័យចំណាស់​មួយរូប​ បានប្រកាសនៅលើ​វេទិកាថា មុនពេលប្រកាស​ផ្ទេរភារកិច្ច​ និងបញ្ចប់អាណត្តិរបស់លោក​ឆាប់ៗខាងមុខនេះ​ លោកនឹងសហការជាមួយលោក ហែម រិទ្ធី​ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើ​ម្បីឲ្យកម្លាំងនគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ​ បើ​កប្រតិបត្តិការ​លក្ខណៈទ្រង់ទ្រាយធំរួមគ្នាមួយ បង្ក្រាបទីតាំងបទល្មើ​សខុសច្បាប់មួយ នៅក្នុងខណ្ឌមានជ័យ​ ដើម្បីបង្កើ​នចំណងមិត្តភាព និងជាស្នាដៃចុងក្រោយ របស់លោកមុននឹចូលនិវត្តន៍ផងដែរ។

លោក​វរសេនីយ៍ឯក​ តេង​ ស៊ីណូ​ បានកាន់តំណែងជាអធិការខណ្ឌមានជ័យ អស់រយៈកាលប្រមាណជាង៤ឆ្នាំ មុនចូលនិវត្តន៍  ក៏បានប្រកាសដល់​លោកអធិការរង​ នាយផ្នែក​ នាយប៉ុស្តិ៍​ និងកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ ពង្រឹង​លើការងាររួម​គ្នា ជាពិសេស​ត្រូវសហការគ្នា​ ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ​​ ឲ្យបាន​ម៉ឺងម៉ាត់​ ដើ​ម្បីចូលរួមបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈទប់ស្កាត់បទល្មើ​សផ្សេងៗ​បន្តទៀត​ ដើ​ម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

គួររំលឹក​ឡើ​ងវិញថា​​ លោក តេង ស៊ីណូ ដំបូងឡើយ​ជាអធិការ​រង​នគរបាលខណ្ឌ​ច្បារអំពៅ តែត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​អធិការ​នគរបាលខណ្ឌ​មានជ័យ ​ជំនួស​លោក ហ៊ី ណារិន ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះ​ហៅ​ទៅ​សាក​សួរ ហើយ​ត្រូវបាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កិបកេង​លុយ​រដ្ឋ។

សូម​បញ្ជាក់​ថា លោក ហ៊ី ណារិន អតីត​អធិការ​នគរបាលខណ្ឌ​មានជ័យ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះ​ហៅ​ទៅ​សាក​សួរ ហើយ​ត្រូវបាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កិបកេង​លុយ​បុគ្គលិក​ ក្រោម​ឱវាទ​មាន​ចំនួន​ជាង ២,៧០០លាន​រៀល (ស្មើ​ជិត ៧០ម៉ឺន​ដុល្លារ) ហើយ​និង​ជាប់​ចោទ​ចំនួន ៨ករណី​ផ្សេង​ថែម​ទៀត ក្នុង​ការ​ដែល​គាត់​បាន​ប្រព្រឹត្ត​ចាប់​ពី ឆ្នាំ​២០១២ ដល់ ឆ្នាំ​២០១៤។

បន្ទាប់​ពី​តួនាទី​អធិការនេះ​នៅ​ទំនេរ​ជិត​បី​ខែ​ លោក​ តេង​ ស៊ីណូ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ ជា​អធិការ​នគរបាលខណ្ឌ​មានជ័យ​ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព អតីតស្នងការនគរបាលរាជធានីភ្នំពេញ​ ​ឧត្តមសេនីយ៍ ជួន សុវណ្ណ។

បន្ទាប់ពីឡើ​ងកាន់តំណែងជាអធិការខណ្ឌមានជ័យ លោកវរសេនីយ៍ឯក​ តេង​ ស៊ីណូ​​ ក្នុងនាមជាអធិការនគរបាលខណ្ឌ លោកបានដឹកនាំ​ បង្កើនការងារ​បង្កា​រ បង្ក្រាប​ ការពារ​សន្តិសុខ​ សុវត្ថិភាព​សណ្ដាប់ធ្នាប់ ​​ព្រមជា​មួយគ្នា​លោកក៏​បានដាក់ផែនការបន្ថែមទៀត ដល់អធិការទទួលបន្ទុកផ្សេងៗ និងប៉ុស្តិ៍រដ្ឋបាលទាំង៧​ និងកងកម្លាំងនគរបាលគ្រប់ថ្នាក់​ ដូចជា៖ ការងារប្រឆាំងគ្រឿងញៀន​បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងយកចិត្តទុកដាក់​បង្ក្រាបមេក្លោងជួញដូរអោយបាន។ ការងារព្រហ្មទណ្ឌ៖ពង្រឹងសមត្ថភាពបង្កា​ បង្ក្រាប ត្រូវពិនិត្យឡើងវិញ គោលដៅប្រទាក់ក្រឡា អោយបានត្រឹមត្រូវ និងល្បាតពិនិត្យតាមគោលដៅ និងបើ​កើតមានបទល្មើសត្រូវបង្ក្រាបអោយបាន។​ ថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពាក់ព័ន្ធឥរិយាបថ គឺ​ធ្វើបានល្អជាមួយប្រជាពលរដ្ឋ តែសូមបន្តយកចិត្តទុក​បន្ថែមទៀតលើការងារផ្តល់សេវាជូន​ប្រជាពលរដ្ឋ។ ការងារភូមិឃុំមាន សុវត្ថិភាព សូមកោតសសើរដល់ប៉ុស្តិ៍ ដែលបានខិតខំអនុវត្តកន្លងមក និងសូមបន្តយកចិតទុកដាក់ ផ្សព្វផ្សាយបន្ថែមទៀត និងជំរុញឲ​ប្រជាពលរដ្ឋចូលរួមអនុវត្ត និងផ្តល់ព័ត៌មាន។​ និងត្រូវតែពង្រឹងគោលជំហរ សតិអារម្មណ៍ ឲ្យ​បានល្អ ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាល ការពារសមិ​ទ្ធិផល​ដែលរដ្ឋាភិបាលបានកសាង​ ស្របតាមរបបប្រជា​ធិបតេយ្យ​ សេរីពហុបក្ស​ និងនីតិរដ្ឋ៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post