header ads

Sponsor

ភ្នំពេញៈ ដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងនូវទីតាំងបើកលេងល្បែងស៊ីសងភ្នាល់ប្រាក់ខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី នឹងល្បែងភ្នាល់បាល់តាមអ៊ីនធឺណែត ព្រមទាំងសម្រួល​ទីតាំងឲ្យ​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះ ធ្វើឡើងកាល៤ល្ងាច​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅចំណុច ផ្ទះលេខ១០៦ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ដែលមានយីហោ ៦៦៦៦ អ៊ីនធឺណែត នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ (ប្រុស០៧នាក់ ស្រី០៣នាក់) ក្នុងនោះមានភ្នាក់ងារចាត់ចែងបើកលេងល្បែងស៊ីសងចំនួនម្នាក់ និងអ្នកលេង៩នាក់។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនណោះ ១/-ឈ្មោះគន់ អប្សារ៉ា ភេទស្រី អាយុ៣២ឆ្នាំជនជាតិខ្មែរ (អ្នកមើលការខុសត្រូវក្នុងទីតាំងល្បែងខាងលើ)។ ២/-ឈ្មោះស្រី ពៅ ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ។ ៣/-ឈ្មោះវ៉ា ស្រីមុំភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ។ ៤.ឈ្មោះសុខ ដាវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ ៥.ឈ្មោះទេព ចាន់ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ។ ៦.ឈ្មោះឡេង សុគន្ធឆាយា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។ ៧.ឈ្មោះសេង សុធារ័ត្ន ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ ។ ៨. ឈ្មោះឈុន ពុទ្ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។ ៩.ឈ្មោះអ៊ុល ចិត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ១០.ឈ្មោះ ហ៊ឹម ខាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ។

វត្ថុតាងចាប់យករួមមាន ៖ 1/-ទូរហ្គេមបាញ់ត្រីចំនួន០២ 2/-កុំព្យួទ័រអ៊ីនធឺណែតភ្នាល់បាល់ចំនួន០៧ 3/-លុយចំនួន១០០០០០រៀល(ដប់ម៉ឺ​នរៀល) 4/-សៀវភៅសំរាប់កត់ពង់ចំនួន៤ក្បាល 5/-ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានកម្លាំង​កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើ​យរកមេបើកល្បែងស៊ីសង និងកសាងសំណុំរឿងតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post