header ads

Sponsor

ភ្នំពេញៈ ករណីរថយន្តម៉ាក Highlander ស្លាកលេខ ភ្នំពេញ 2X-6657 បានបើកថយបុករថយន្តស៊េរីទំនើបមួយគ្រឿង​ ម៉ាក ឡង់គីស័រ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AJ-2629 ដែលចតទុកចោលនៅលើចិញ្ចើមផ្លូវបេតុង​ បណ្ដាលឲ្យរងការខូចខាត​ផ្នែកមុខចំហៀងខាងឆ្វេងយ៉ាងដំណំ ក្នុងបុរីប៉េងហ៊ួត (បឹងស្នោរ) ហើយរថយន្តបង្កបើករត់បាត់ស្រមោល​ តែបាន​កាមេរ៉ា​សុវត្ថិភាព​ថតសកម្មភាព​ ភិនភាគ​រថយន្តដែលបង្កនោះបានទាំងស្រុង។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវបេតុង ក្នុងបុរីប៉េងហ៊ួត (បឹងស្នោរ) ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ កាលពីម៉ោង១០៖៤០នាទីយប់​ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ​។

ក្រោយពីបើកគេចខ្លួនបាត់​ ម្ចាស់រថយន្តរងគ្រោះ ក៏បានទុករយះពេល៣ថ្ងៃមកហើយ​ ដើម្បីរងចាំម្ចាស់រថយន្តបង្ក​មកដោះស្រាយ​ តែនៅតែមិនឃើញមានការទាក់ទង​ទេ​ បើគិតមកដល់ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ ទើបម្ចាស់រថយន្តរងគ្រោះបានស្នើឲ្យអ្នកបើករថយន្តបង្កចូលខ្លួនមកដោះស្រាយ បើមិនដូច្នោះទេ ម្ចាស់រថយន្តរងគ្រោះនឹងធ្វើតាមច្បាប់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post