header ads

Sponsor

រិទ្ធី

គណបក្សប្រជាជនកម្ពុជាសូមប្រកាសបដិសេធនិងទាត់ចោលទាំងស្រុកនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជា “សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលបានបង្កើតដោយហ្វេសប៊ុកឈ្មោះ អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា និងគេហទំព័រឈ្មោះ Ar Kambang Knong Ar Kambang ហើយត្រូវបានចែកចាញនៅក្នុងគេហទំព័រហ្វេសប៊ុក លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង។

គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំបានចោទប្រកាន់ថាការក្លែងបែបក្នុងបំណងញុះញង់ បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះទៅទៀត CPP ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងប្តឹងដើម្បីវែកមុខជនដែលពាក់ព័ន្ធ មកផ្តន្ទាទោសតាមច្បាប់។

សេចក្តីថ្លែងការណ៍បដិសេធនេះ ក្រោយពីលោក សម រង្ស៊ី បានចែករំលែកសេចក្តីថ្លែងការណ៍មួយដែលមានឡូហ្គូគណបក្សប្រជាជនកម្ពុជា ដែលមានសេចក្តីថា ភាគច្រើននៃគណៈអចិន្ត្រៃយ៍មានការព្រួបារម្ភច្រើនលើសលប់ ខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើផ្តាច់ការ និងក្បត់ជាតិរបស់បុគ្គល ហ៊ុន សែន។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា នឹងរួមកម្លាំងជាមួយប្រជារាស្ត្រ ដើម្បីស្វាគមន៍លោក សម រង្ស៊ី ដែលធ្វើមាតុនិវត្តន៍ក្នុងឆ្នាំ២០១៩ នេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post