
យើងខ្ញុំដឹងថាលោកអ្នកប្រហែលជាស្ថិតក្នុងការពិចារណា ថាតើជ្រើសរើសទូរស័ព្ទបែបណា ដើម្បីធ្វើឲ្យដំណើរកំសាន្តរបស់លោកអ្នក ប្រកបដោយភាពរីករាយ និង បន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាមួយគ្នាបាន ។ ទូរស័ព្ទមានតម្លៃថ្លៃ មិនប្រាកដថាស្រួលប្រើនោះទេ ហើយទូរស័ព្ទដែលមានតម្លៃសមល្មម ក៏មិនប្រាកដថាមិនស្រួលប្រើនោះដែរ សំខាន់លោកអ្នកចេះជ្រើសរើសទូរស័ព្ទដែលងាយស្រួល និង មានមុខងារងាយៗ ពេលដំណើរការកម្មវិធី ប៉ុន្តែវាទាន់សម័យមិនចាំបាច់ប្រើពេលវេលាយូរ ។
និយាយដល់ចំណុចនេះយើងខ្ញុំ បាននឹកឃើញនូវម៉ូឌែលទូរស័ព្ទថ្មីមួយ នោះគឺ R17 Pro ដែលអាចក្លាយទៅជាជំនួយការដ៏ប៉ិនប្រសព្វសម្រាប់លោកអ្នកបានទាំងការផ្តិតយករូបភាពសន្លឹក និងរូបភាពវីដេអូ ព្រមទាំងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតផង។ R17 Pro គឺជាប្រភេទទូរស័ព្ទរបស់ OPPO ដែលអាចជួយលោកអ្នកឲ្យមានភាពស្រស់បំព្រង ជាពិសេសថតរូបភាពពេលរាត្រី បានយ៉ាងច្បាស់ល្អ មិនព្រិល មិនស្រអាប់ និង មានពណ៌ធម្មជាតិយ៉ាងត្រជាក់ភ្នែក ដែលមានពាក្យស្លោកថា (Seize The Night) មិនចាញ់កាមេរ៉ា Professional ប៉ុន្មានទេ ដោយវាមានបច្ចេកវិទ្យាទប់លំនឹងពេលថតរូបពេលរាត្រី និងRam ទំហំ 8GB ព្រមទាំងRom ទំហំ 128GB ថែមទៀតផង ។
មនុស្សទាន់សម័យតែងតែជ្រើសរើសទូរស័ព្ទដែលទំនើប និង តម្លៃអាចទទួលយកបាន ព្រមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកគេផងដែរ ។ ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA


