header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​សមត្ថកិច្ច​ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង​ពី​នារី​ម្នាក់ ​មិន​បាន​សម្រេច តែ​ធ្វើ​ឲ្យម្ចាស់​កាបូប​ដួល​អូស​លើដងផ្លូវ ​រង​របួស​រលាត់ដៃរលាត់ជើង និងបែកចង្កា។ ហេតុការណ៍នេះបង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​:៣០​នាទី​យប់ ថ្ងៃ​សៅរ៍​ ទី​១៦ ខែមីនា ឆ្នាំ​២០១៩ តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី មុខ​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យធ្វើសកម្មភាព​ខាងលើ​ឈ្មោះ មី រ៉ា​វុ​ធ ហៅ​វុ​ធ អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​បឹង​សាឡា​ង​ សង្កាត់​ឫ​ស្សី​កែវ ខណ្ឌ​ឫ​ស្សី​កែវ ត្រូវ​ឃាត់ខ្លួន និង​ម្នាក់​ទៀត ​ជា​បក្ខពួក ​បានរត់គេចខ្លួន​បាត់នោះ ឈ្មោះ អាចារ្យ អាយុ​ប្រហែល​២៥​ឆ្នាំ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ​ស៊ា​ង ហ៊ី អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ នាង​ដើរ​ឆ្លងផ្លូវ​ចូល​ទៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​គោលបំណង​ទៅ​ទទួល​បងប្អូន​មក​ពី​កូរ៉េ ខណៈ​ឆ្លង​ជិត​ផុត​ផ្លូវ ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ​ជិះ​មួយ​គ្រឿង​ម៉ាក YAMAHA GT ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1FW-7394 មក​ពីក្រោយ​ ហើយធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ចំហៀង ពណ៌​លឿង​លាយ​ខ្មៅ ដែល​នាង​ស្ពាយ បណ្តាល​ឲ្យអូស​ដួល​លើ​ដងផ្លូវ​ រង​របួស​ពកថ្ងាស ឈាម​ចង្កា និងរ​លាត់ដៃរ​លាត់ជើង​រង​របួស​។

ប្រភព​ដដែល​ឲ្យដឹង​ទៀត​ថា ពេល​ឆក់​នោះ​ នាង​បាន​ប្រទាញ​ប្រតប់​គ្នា​ បណ្តាលឲ្យ​ម៉ូតូ​ជនសង្ស័យ​ដួល ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ ព្យាយាម​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ដេញចាប់​បាន​ម្នាក់។ ចំណែក​បក្ខពួក​ម្នាក់​ទៀត ​រត់គេច​ខ្លួន​បាត់​។

បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​បាន​ឃាត់ខ្លួន​សាកសួរ​បណ្តោះអាសន្ន​នៅ​ផ្នែក​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post