header ads

Sponsor

សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់មកពីគណបក្សខ្មែរក្រោក ឯកឧត្តមវិល្លាម បានទម្លាយទៀតហើយទាក់ទងនឹងគួ្រសារនិយម បន្ទាប់ពីករណីនាយ​ឧត្តមសេនីយ៍​ផ្កាយ ៤ ​លោក​ ធឹម សុផា លើកនេះឯកឧត្តមបន្តបកអាក្រាតមេប៉េអឹមកំពង់ធំ បង្កេីតពូជនិយមអូសកូនមកធ្វេីការក្រោមឱវាទខ្លួន។ នេះបើតាមផេគផ្លូវការរបស់លោកបានឲ្យដឹងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ថា៖

ពូជនិយមរបស់លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ

លោកឧត្តមសេនីយត្រី ហង្ស ថុល ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឪពុក

លោកវរសេនីយ៍ទោ រិទ្ធ ចាន់តុលា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង ជាកូនច្បងទី១ របស់លោក ហង្ស ថុល

លោកវរសេនីយ៍ត្រី រិទ្ធ បញ្ញា នាយការិយាល័យបុគ្គលិក ជាកូនទី២ របស់លោក ហង្ស ថុល

លោក អនុសេនីយ៍ទោ លីកាណារិទ្ធ «ឈ្មោះទិញ» ឈ្មោះពិត គឺ រិទ្ធចាន់គិរីរម្យ ជាកូនទី៣ របស់លោក ហង្សថុល រៀនមិនទាន់ចប់ទេ ក៏ទិញឈ្មោះ លីកាណារិទ្ធ នៅអាវុធហត្ថផ្ទៃប្រទេស មកប្រេី ហេីយផ្លាស់ប្ដូរមក អាវុធហត្ថកំពង់ធំវិញ ។

អាណត្តិនេះជាអាណត្តិវះកាត់ សូមអស់លោកមេត្តាកែប្រែឥរិយាបទ ។ មានកូនប្រុស៣នាក់យកមកធ្វេីការជាមួយទាំង៣ ចុះបេីមាន១០មិនយកទាំង១០ហេីយទេឬ ? ឪធ្វេីជាមេរបស់កូន មិនដឹងមួយណាបញ្ជាមួយណាទេ ទុកកន្លែងទំនេរអោយពលរដ្ឋ យុវជន យុវតីសាងស្នាដៃផង កុំស្ទូចតែកូនចៅបង្កេីតយកមកដាក់ក្បែកៅអីពេក ការបង្កេីតពូជនិយមជាការបិទឱកាសយុវជនយុវតីដែលចង់ចូលរួមបញ្ចេញសមត្ថភាពកសាងជាតិ ។ ខ្ញុំមិនបដិសេដទេបេីធ្វេីការអង្គភាពផ្សេងគ្នា តែខ្ញុំប្រឆាំងដាច់ខាតរឿងពូជនិយមក្នុងអង្គភាពតែមួយដូចករណីខាងលេីនេះ ព្រោះវាជាកត្តាពុករលួយដុះឬស ។

លោក ហង្ស ថុល នេះមានជាប់ពាក់ព័ន្ធករណីផ្សេងៗច្រេីនណាស់ និងធ្លាប់ ACU កោះហៅម្ដងហេីយ ខ្ញុំសូមជម្រុញគាំទ្រអោយអោយ ACU បន្តស៊េីបអង្កេតលេីជនឈ្មោះ ហង្ស ថុល នេះបន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post