
តាមសម្ដីបងប្អូនប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា មូលហេតុនៃការឆាបឆេះយ៉ាងសន្ធោរសន្ធៅខាងលើនេះ គឺបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី ទើបបណ្ដាលឲ្យឆាបឆេះយ៉ាងខ្លាំងបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋនៅក្បែរទីតាំងកន្លែងកើតហេតុ មានការភិតភ័យ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ លោកក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីជួយធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ចំពោះករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសទេ គ្រាន់តែឆេះរបស់ប្រើប្រាស់ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ ហើយការឆាបឆេះខាងលើនេះ មិនធ្វើអោយរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យ លោកបានធ្វើការជួយអន្តរាគមន៍ឲ្យបាន ១០០ ភាគរយនៃការឆាបឆេះលក់ចាខ្វៃ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ចំពោះរថយន្តពន្លត់អគ្គិភ័យ ដែលបានចុះអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៣គ្រឿង ក្នុងការបាញ់ពន្លត់អគ្គិភ័យដែលឆាបឆេះផ្ទះខាងលើ៕





