
នៅវេលាម៉ោងប្រហែល៩ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដើម្បីផ្ទេរទំនិញជាដែកអេតចាយដាក់រថយន្ត ពាក់ស្លាកលេខវៀតណាមផ្សេងចេញ ទៅប្រទេសវៀតណាមទាំងកណ្តលថ្ងៃនិងយប់អាធ្រាត ដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារនឹងបើកបារ៉ាស់ជូនដំណើរដោយសុវត្ថិភាពផងដែរ ។
ករណីក្បួនរថយន្តដឹកដែកអេតចាយដែលឆ្លងដែនទៅប្រទេសវៀតណាម នាពេលយប់នេះក្រុមអ្នកសារព័ត៍មាន យើងពុំអាចធ្វើការទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោង បានទេនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នៀ ដោយសារគ្មានប្រភពទាក់ទងបានហើយម៉្យាងទៀតលោកនាយប៉ុស្តិ៍រូបនេះក៏មិនសូវនៅកន្លែងដែរ ។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានបង្ហើបខ្សឹបប្រាប់អោយអង្គភាពយើងដឹងថា៖ រថយន្តទាំងអស់នេះមានទំនិញ ជាដែកអេតចាយ ពុំមានអ្វីសំខាន់នោះទេហើយក៏គ្មានខុសច្បាប់ដែរ ព្រោះមានអ្នករត់ការផ្លូវអស់ហើយ គេបង់លុយឱ្យ គយ ឱ្យខេត្ត ឱ្យសាធារណៈការ និងសមត្ថកិច្ចនៅប៉ុស្តិ៍ព្រំដែនរួចរាល់់អស់ហើយចឹងគ្មានអីត្រូវពិបាកនោះទេ ។
ទាក់ទិននិងរឿងរ៉ាវនេះដែរប្រជាពលរដ្ឋ ក៏ដូចជាភ្នែករបស់មហាជនដែលរស់នៅតំបន់នោះ ចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា៖ មិនថាពេលប្រលប់ៗរឺពេលថ្ងៃទេគឺតែងតែមានរថយន្តធំៗផ្ទុកទំនិញដែកអេតចាយដឹកឆ្លងដែនតាមច្រករបៀងព្រំដែនសំយ៉ោងនេះរហូត មិនដឹងថារថយន្តទាំងដឹកលើសទំងន់រឺអត់នោះទេ ពីព្រោះថាជាធម្មតាចំពោះផ្លូវលំគេអនុញ្ញាតឱ្យដឹកមិនលើសពី១៥តោននោះឡើយ ដោយគិតរួមទាំងទំងន់របស់រថយន្តផងនោះ បើមិនដូច្នេះទេប្រាកដជារលាយផ្លូវលំអស់មិនខានទេ ។
សំណួរសួរថា៖ ចុះបើដឹកទំនិញរឺអេតចាយស្របច្បាប់ចំាបាច់អីដឹកចេញឆ្លងដែនទៅក្រៅប្រទេសតាមច្រករបៀងដូច្នេះមិនព្រមចេញតាមច្រកទ្វារអន្តរជាតិ រឺច្រកតំបន់ដែលមានមន្ត្រីជំនាញគ្រប់ស្ថាប័ននៅទីនោះប្រចាំការត្រួតពិនិត្យវិញទៅ ?
រឺមួយក៏បណ្តោយឱ្យខូចផ្លូវអស់ទើបរកលុយធ្វើឡើងវិញមែនទាន ? ដោយ៖ស្វាយរៀង











